Close
Sponsor ads Featured-Image
Haller ពីកីឡាករម្នាក់ធ្លាក់ខ្លួនឈឺដោយសារតែមហារីក មកក្លាយវីរបុរសជួយជាតិខ្លួនគ្រងជើងឯក AFCON
ទំហំអក្សរ
តូច
ធំ

បរទេស៖ SEBASTIEN HALLER ស្រក់ទឹកភ្នែកនៅពេលដែលគាត់នឹកឃើញការវិលត្រលប់មកវិញដ៏មិនគួរឲ្យជឿរបស់គាត់ បន្ទាប់ពីបានយកឈ្នះជំងឺមហារីក។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានបង្ហាញអារម្មណ៍ក្តុកក្តួល​ក្នុង​បទសម្ភាសន៍​ ក្រោយ​ការ​ប្រកួត​របស់​គេ​នៅ​ក្នុង​កីឡដ្ឋាន Alassane Ouattara បន្ទាប់​ពី​គាត់បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់បាល់ជ័យជម្នះ ដើម្បីជួយជម្រើសជាតិរបស់ខ្លួនកូតឌីវ័រដណ្តើម​ពាន Afcon កាល​ពី​ថ្ងៃ​អាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sebastien Haller in tears after Afcon win

ads

គាត់​បាន​និយាយ​ថា​៖ «​ពួកយើង​មានសុបិន​ឃើញ​ពេល​នេះ​ច្រើន​ដង​ហើយ​។ យើង​សង្ឃឹម​ថា ​នឹង​ឈាន​ដល់​ចំណុច​នេះ ហើយ​ការ​វិលត្រលប់មកប្រកួត​ម្តង​ទៀត​មិន​មែន​ជា​រឿងងាយ​ស្រួល​នោះ​ទេ។ ឈុតឆាកដ៏រីករាយដែលយើងឃើញនៅពេលនេះ វាជាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេស ពួកគេពិតជាសាកសមនឹងទទួលបានវាដែរ»។ វាមិនត្រឹមតែជាជ័យជម្នះក្នុងរឿងនិទានសម្រាប់ម្ចាស់ផ្ទះការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ Haller ផងដែរ – ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពងស្វាសកាលពី 18 ខែមុន។

The striker was diagnosed with testicular cancer in July 2022

ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2022 ត្រូវបានគេសន្មត់ថា ជាថ្ងៃធម្មតាក្នុងការហ្វឹកហាត់សម្រាប់ខ្សែប្រយុទ្ធ Borussia Dortmund ។ ក្រុមអាល្លឺម៉ង់បានចាប់ផ្តើមដំណើរ Pre Season មុនរដូវកាលរបស់ពួកគេនៅប្រទេសស្វីសដោយ Haller បានចូលរួមក្រុមតិចជាងពីរសប្តាហ៍ បន្ទាប់ពីចាកចេញពី Ajax ក្នុងតម្លៃ 31 លានផោន។ ប៉ុន្តែ​ជីវិត​របស់ Haller ត្រូវ​បាន​ប្រែ​ប្រួល​ទៅ​វិញ​នៅ​ពេល​ដែល​គាត់​បាន​រាយការណ៍​ថា​ មាន​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ព្រឹក ហើយក្រោយពីការ​ពិនិត្យ​​បាន​រក​ឃើញ​ថា អតីត​ខ្សែ​ប្រយុទ្ធ West Ham មាន​ដុំ​សាច់​ពងស្វាស ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ជា​មហារីក​ប៉ុន្មាន​ម៉ោង​ក្រោយ​មក៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រៅពីដាក់អាវស្លាកលេខ២០ចូលនិវត្តន៍ ! Liverpool បន្តខ្នះខ្នែងធ្វើរឿងសំខាន់មួយនេះដល់ Diogo Jota (មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool ក្រោយពីផ្តល់នូវកិត្តិយសដាក់អោយស្លាកអាវលេខ២០ របស់ Diego Jota ចូលនិវត្តន៍ ដើម្បីជាការគោរពដឹងគុណ ម្ចាស់ជើងឯក EPL បានសម្រេចបន្តផ្តល់នូវប្រាក់ឈ្នួលពលកម្មនឿយហត់ដែលមានក្នុងកិច្ចសន្យាប្រមាណ ១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ជារៀងរហូតដល់ខែមិថុនា ឆ្នាំ​២០២៧ឯណោះ ព្រមជាមួយប្រាក់ឧបត្តម្ភលើថ្លៃសិក្សាកូនៗទាំង៣របស់Jota ផងដែរ។គួររំលឹកថាវីរបុរសក្លឹបវ័យ ២៨ឆ្នាំរូបនេះដែលទើបទទួលមរណៈភាពកាលពីថ្ងៃទី ៣ កក្កដា ២០២៥ ជាមួយប្អូនប្រុសកំលុងពេលធ្វើដំណើរទៅប្រទេសអង់គ្លេសអោយទាន់ពេលហ្វឹកហាត់ជាមួយក្រុម Liverpool ប៉ុន្តែរូបគេបានជួយគ្រោះអកុសលមិននឹកស្មានដល់ជាមួយប្អូនប្រុស Andre Silva នៅតំបន់Zamora ភាគខាងជើង ឈាងខាងលិចប្រទេសអេស្បាញដោយឧបត្តហេតុគ្រោះថ្នាក់ចរាចរណ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   v ប្រភព:thelensreport.uk វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829