
(អង់គ្លេស)៖ ក្លឹប Aston Villa បានបញ្ជាក់របាយការណ៍ថា ខ្សែបម្រើ Leon Bailey បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លឹប។ ខ្សែបម្រើស្លាបរូបនេះកំពុងស្ថិតក្នុងរដូវកាលទី ៣ របស់គាត់នៅ Villa Park ចាប់តាំងពីការផ្លាស់មកពីក្លឹប Bayer Leverkusen ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣០លានផោន កាលពីខែសីហា ឆ្នាំ២០២១។
គួរកត់សម្គាល់ថា Bailey ដំបូងឡើយមានការពិបាកលើទម្រង់ដែលគាត់បានបង្ហាញខ្លួននៅBundesliga ប៉ុន្តែជាលទ្ធផលនៅ ៣ រដូវកាលចុងក្រោយ គាត់បានបង្ហាញភាពប្រសើរបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិហ្សាម៉ាអ៊ីក ពេលនេះត្រូវបានចាត់ទុកថាជាកីឡាករសំខាន់ម្នាក់របស់ក្លឹប ដែលបានបង្ហាញខ្លួន ចាប់តាំងពីការមកដល់របស់លោក Unai Emery ។
Aston Villa is pleased to announce that Leon Bailey has signed a new contract with the club! ✍️
— Aston Villa (@AVFCOfficial) February 12, 2024
គួរជម្រាបផងដែរថា គ្រាប់បាល់របស់គាត់សរុប ៧គ្រាប់ និង assist ៦ដង បានមកពីការប្រកួតក្រៅទី ២២លើក ក្នុងក្របខ័ណ្ឌ Premier League។ មិនតែប៉ុណ្ណោះ គាត់ស៊ុតបញ្ចូលទី ១៦គ្រាប់ និង assist ចំនួន ១៥ដង ពីការប្រកួត ៨៧លើកនៅក្នុងការប្រកួតទាំងអស់។ ឥឡូវនេះ ក្រុម Aston Villa បានប្រកាសជាផ្លូវការថាកីឡាករវ័យ ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើការបន្តលក្ខខណ្ឌពីមុនរបស់គាត់ ដែលពីមុននឹងត្រូវផុតកំណត់ដល់ឆ្នាំ ២០២៥ ខណៈពេលនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៧៕
ប្រភព៖ SportsMole

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



