Close
Featured-Image
Real Madrid សម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរខ្សែការពារ Man City ម្នាក់ ដែលកំពុងឡើងជើង
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ថ្មីៗនេះ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរនៅរដូវក្តៅសម្រាប់ខ្សែការពារស្តាំរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Yan Couto បន្ទាប់ពី Real Madrid បានបំបាក់ក្រុម Girona ៤:០ ដែលជាក្លឹបខ្សែការពាររូបនេះកំពុងខ្ចីជើង។ ដោយឡែក កីឡាករវ័យ ២១ឆ្នាំ មិនទាន់បង្ហាញខ្លួនជាឈុតធំសម្រាប់ក្រុម Man City នៅឡើយ ចាប់តាំងពីបានចូលរួមជាមួយក្លឹបក្នុងឆ្នាំ២០២០ ហើយជំនួសមកវិញនូវបទពិសោធន៍ក្នុងក្រុមដំបូងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Braga និង Girona ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid 'decide against summer move for Yan Couto'

គួរមកត់សម្គាល់ថា Couto បានចំណាយពេល ១ឆ្នាំ ជាមួយ Girona និង ១ឆ្នាំ ជាមួយ Braga មុនពេលត្រលប់ទៅអតីតក្លឹបវិញនៅយុទ្ធនាការ ២០២៣-២៤។ ទន្ទឹមនឹងនេះ កីឡាករអន្តរជាតិប្រេស៊ីលបានលេងក្នុង ២៣ប្រកួត ក្នុងចំណោម ២៤ប្រកួត សម្រាប់ក្រុម Girona នៅ La Liga ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ និង assists ៦ដង ហើយជាផ្នែកមួយនៃក្រុមដែលប្រជែងនឹងក្រុម Real Madrid ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពានរង្វាន់លីគក្នុងឆ្នាំនេះ។

Girona's Yan Couto pictured on September 30, 2023

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសារព័ត៌មាន Bernabeu Digital នាពេលថ្មីៗនេះ បានឲ្យដឹងថា Couto បានប្រឆាំងនឹងក្រុម Real Madrid និងមិនចង់រួមទ្រនំជាមួយអធិរាជស Real Madrid ដោយរូបគេចង់បន្តស្នាក់នៅជាមួយក្រុម Man City មុនពេលកុងត្រាខ្ចីជើងនៅ Girona ផុតកំណត់នៅចុងរដូវកាលនេះ។ គួរជម្រាបផងដែរថា Couto មានសុពលភាពកុងត្រាជាមួយក្រុមមេឃខៀវ MAN CITY រហូតដល់ខែមិថុនា ឆ្នាំ២០២៥៕

Yan Couto in action for Brazil under-17s in November 2019

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829  
  • Sponsor by 88Bol