

(អេស៉្បាញ)៖ ម្ចាស់ជើងឯក Europa League ក្លឹប Sevilla ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធតតាំងជាមួយក្លឹបយក្សនៅអ៊ីតាលី AC Milan សម្រាប់ការចុះហត្ថលេខាលើខ្សែការពារ Jakub Kiwior របស់ក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។

កីឡាករអន្តរជាតិប៉ូឡូញ ទើបតែមកដល់កីឡដ្ឋាន Emirates ពីក្រុម Spezia កាលពីឆ្នាំមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបក្នុងខែមករា ចំពេលដែលគាត់មិនសូវបានចូលប្រកួតទៀងទាត់។ ទន្ទឹមនឹងនេះ ក្រុម AC Milan បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារ Kiwior ត្រលប់ទៅកាន់ Serie A វិញសម្រាប់ពាក់កណ្តាលទីពីរនៃយុទ្ធនាការបច្ចុប្បន្ន ប៉ុន្តែ Arsenal មិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យខ្សែការពារវ័យ ២៣ឆ្នាំ រូបនេះចាកចេញទាំងក្នុងលក្ខខណ្ឌខ្ចីជើង ឬក៏ជាអចិន្ត្រៃយ៍ឡើយ។
ទោះជាយ៉ាងណាក៏ដោយ Arsenal បានចំណាយប្រាក់ ២១.៣លានផោន ដើម្បីនាំយក Kiwior មកកាន់ក្លឹបក្នុងខែមករា ឆ្នាំ២០២៣ និងមិនមានហេតុផលណាមួយដើម្បីលក់ខ្សែការពារកណ្តាលក្នុងតម្លៃថោកនោះទេ ព្រោះគាត់នៅតែជាប់កិច្ចសន្យាជាមួយក្លឹបយក្សនៅទីក្រុងឡុងដ៍ខាងជើងរហូតដល់ឆ្នាំ២០២៨ ឯណោះ៕
ប្រភព៖ SportsMole

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]


