
បរទេសៈ Gary Neville បានប្រៀបធៀបតារាឆ្នើមរបស់ក្លឹប Arsenal គឺ Declan Rice ទៅនឹងអតីតប្រធានក្រុមកាំភ្លើងធំលោក Patrick Vieira បន្ទាប់ពីទម្រង់លេងគាត់ក្នុងការវាយបកទៅលើក្រុម West Ham United ដែលបញ្ចប់ទៅដោយជ័យជម្នះ 6-0 ។
Rice ដែលមានអាយុ 25 ឆ្នាំបានត្រលប់មកលេងទល់នឹងអតីតក្រុម West Ham របស់គាត់វិញកាលពីថ្ងៃអាទិត្យ (11 ខែកុម្ភៈ) នៅកីឡដ្ឋាន London ខណៈ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន 2 ដង និងបញ្ចប់ការទទួលជ័យជម្នះដ៏លេចធ្លោរបស់ក្រុម Londoners ភាគខាងជើងជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏រំភើបនៅនាទីទី 65 ។
កីឡាករជម្រើសជាតិអង់គ្លេសគឺជាកីឡាករឆ្នើមម្នាក់របស់ Arsenal ក្នុងរដូវកាលនេះជាមួយនឹងការសម្តែងដ៏ជាប់លាប់របស់គាត់នៅកណ្តាលខ្សែបម្រើ។ គាត់បានបង្ហាញខ្លួនចំនួន 33 ប្រកួតក្នុងការប្រកួតនានា ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងផ្តល់ជំនួយចំនួន 5 ដង។ លោក Neville បានកោតសរសើរចំពោះទម្រង់លេងរបស់ Declan Rice ជាខ្លាំង ក្រោយចប់ការប្រកួត។ Gary Neville បាននិយាយថា៖ «ជាមួយនឹង Rice អ្នកតែងតែមានអារម្មណ៍ថា ពួកគេអាចយកបាល់បាន។ Vieira គឺជាកីឡាករបែបនោះសម្រាប់ Arsenal រាប់សិបឆ្នាំ និងតែងតែរាប់រងតំណែងទាំងអស់នោះបានយ៉ាងល្អ។»

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



