

Paris St-Germain បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Lille ដោយលទ្ធផល ៣ទល់និង១ កាលពីយប់ថ្ងៃសៅរ៏ ដើម្បីបង្កើនគម្លាត១១ពិន្ទុដាច់នៅកំពូលតារាង Ligue ១។ក្រុមម្ចាស់ផ្ទះកីឡាករ Goncalo Ramos បានបំប៉ោងសំណាញ់ទីអោយក្រុមម្ចាស់ផ្ទះវាយបកតាមស្មើក្រោយ ៤ នាទីបន្ទាប់ពី Yusuf Yazici រកបានគ្រាប់បាល់នាំមុខនៅនាទីទី៦នៅទឹកដី Parc des Princes ។ខ្សែការពារ Alexsandro របស់ Lille ស៊ុតចូលសំណាញ់ទីខ្លួនឯងនៅនាទីទី១៧ មុនពេល Randal Kolo Muani ស៊ុតចូលពីចម្ងាយនៅនាទីទី៨០ផងដែរ។

Kylian Mbappe មិនបានចូលរួមជាមួយគ្រូបង្វឹក PSG ខណៈគ្រូបង្វឹកលោក Luis Enrique បានដាក់អោយខ្សែប្រយុទ្ធឆ្នើមរូបនេះសម្រាកត្រៀមជួបក្រុម Real Sociedad ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃពុធសប្តាហ៏ក្រោយ។កីឡាករអន្តរជាតិបារាំងរូបនេះបានរងរបួសកជើងក្នុងការប្រកួតដណ្តើមពានរង្វាន់ French Cup លើក្រុម Brest កាលពីពាក់កណ្តាលសប្តាហ៍ ប៉ុន្តែមានកាយសម្បទាគ្រប់គ្រាន់ក្នុងការជាប់ឈ្មោះជាកីឡាករបម្រុងផងដែរ។
ទាំងMarco Asensio និង Nordi Mukiele ទាំងពីរបានចូលលេងជាកីឡាករបម្រុង ប៉ុន្តែអ្នកចាំទី Lucas Chevalier របស់ Lille បានបង្កើតការសង្គ្រោះដ៏អស្ចារ្យជាច្រើនគ្រាប់។ជ័យជំនះនាំអោយម្ចាស់ជើងឯកបារាំង ១១សម័យ PSG ឈរពីលើ Nice ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ Lille ឈរនៅលេខរៀងទី៤ បន្ទាប់ពី Brest។

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli […]



