Close
Featured-Image
Liverpool ត្រលប់មកកំពូលតារាងក្រោយផ្តួលក្រុមបាតតារាង Burnley(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

Liverpool បាន​វិល​មក​ឈរ​លើ​កំពូល​តារាង​ EPL វិញ ខណៈ​ដែល​ពួក​គេ​បានផ្តួលក្រុមភ្ញៀវ Burnley ៣ទល់និង១ នៅ​ចំពោះ​មុខ​ហ្វូង​អ្នកគាំទ្រនាកីឡដ្ឋាន Anfieldចំនួន៥៩,៨៩៦នាក់កាលពីយប់ថ្ងៃសៅរ៏នេះ ។ ក្រុមលោក Jurgen Klopp បានឆ្លើយតបយ៉ាងស័ក្តសមក្រោយបរាច័យកាលពីចុងសប្តាហ៍មុនក្រោមថ្វីជើង Arsenal ខណៈជ័យជំនះសប្តាហ៏ទី២៤បាននាំអោយពួកគេឈរពីលើក្រុមការពារតំណែងជើងឯក Manchester Cityត្រឹម២ពិន្ទុ បើទោះបីជា Man.City បានផ្តួលEverton ដោយលទ្ធផល ២ទល់និង០ ក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool 3 Burnley 1: Reds reclaim Premier League top spot in front of  record Anfield crowd after hat-trick of headers | The Sun

Liverpool 3-1 Burnley - As it happened - Liverpool FC - This Is Anfield

Liverpool មិនមានអ្នកចាំទីជម្រើសដំបូង Alisson ដោយសារជំងឺ ប៉ុន្តែអ្នកចាំទី Caoimhin Kelleher បានធ្វើការសង្គ្រោះយ៉ាងល្អ ដើម្បីបដិសេធ David Datro Fofana ព្យាយាមវាកបកតាមស្មើវិញ នៅពេលដែលពិន្ទុម្ចាស់ផ្ទះនាំមុខ ២ទល់និង១ ។ក្រុម Man.City ដែលលេងមុន Liverpool ជាង២ម៉ោង បានឈរនៅកំពូលតារាងបណ្តោះអាសន្នបានបន្តិច មុនពេល Liverpool ឡើងមកឈរនៅកំពូលតារាងវិញខណៈ Man.City លេងតិច ជាងពួកគេ១ប្រកួត(សប្តាហ៏ទី២៣ទល់និង២៤ )ខណៈក្រុម Burnley នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៩បាតតារាងនិងមានគម្លាត ៦ពិន្ទុពីតំបន់សុវត្ថិភាព ។
ប្រភព: BBC
វីដេអូ:

វីដេអូ:Man.city vs Everton

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829