(អង់គ្លេស)៖ ខ្សែការពារ Djed Spence របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាននិយាយថាគាត់ចង់មាន “ដំណើរដ៏វែងឆ្ងាយ” ជាមួយក្រុម Genoa បន្ទាប់ពីការផ្លាស់ប្តូរខ្ចីជើងនៅខែមករាកន្លងទៅ។
Spence បានចំណាយពេលពាក់កណ្តាលនៃរដូវកាលនេះក្នុងការខ្ចីជើងនៅ Leeds United មុនពេលដែលក្រុមលេងនៅលីគ Championship ជ្រើសរើសបញ្ចប់ការខ្ចីជើងកាលពីខែមុន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានព្យាយាមធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅឯ Elland Road បន្ទាប់ពីចំណាយពេលជាង ២ខែ នៅក្រៅផ្ទះជាមួយនឹងរបួសជង្គង់។
បន្ទាប់ពីត្រលប់ទៅ Tottenham វិញខ្សែការពារវ័យ ២៣ឆ្នាំ បានផ្លាស់ទៅកាន់ Genoa យ៉ាងឆាប់រហ័ស ដោយចូលរួមជាមួយក្រុមអ៊ីតាលីក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ជាមួយនឹងជម្រើសទិញ ខ្សែការពារ Spence ចង់បន្តស្នាក់នៅក្លឹបថ្មី Genoa ជាអចិន្ត្រៃយ៍តែម្តង មុនពេលរដូវកាលថ្មីមកដល់។
គួរកត់សម្គាល់ថា Spence បានព្យាយាមបង្កើតខ្លួនឯងនៅទីក្រុងឡុងដ៍ខាងជើង បន្ទាប់ពីបានចូលរួមជាមួយក្លឹបពី Middlesbrough ក្នុងកិច្ចព្រមព្រៀង ១៥លានផោន នៅរដូវក្តៅឆ្នាំ២០២២។ បន្ទាប់ពីបរាជ័យក្នុងការធ្វើឱ្យមានការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់អ្នកចាត់ការ Antonio Conte នោះ Spence បានខ្ចីជើងទៅ Rennes សម្រាប់ពាក់កណ្តាលទីពីរនៃរដូវកាលមុន។ គួរជម្រាបផងដែរថា អតីតកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ អាចចាប់ផ្តើមការប្រកួតជាលើកទី៤ ជាប់ៗគ្នានៅពេលដែល Genoa ប៉ះ Atalanta ក្នុងការប្រកួតក្នុងផ្ទះនៅថ្ងៃអាទិត្យ៕
ប្រភព៖ SportsMole
អង់គ្លេស៖ លោក Pep Guardiola បានធ្វើកាយវិការលើកម្រាមដៃ៦ ទៅកាន់អ្នកគាំទ្រ Liverpool បន្ទាប់ពីពួកគេបានស្រែកច្រៀងឌឺដងដល់រូបគាត់យ៉ាងដូច្នេះថា «អ្នកនឹងត្រូវបណ្តេញចេញនៅពេលព្រឹកស្អែក» ខណៈដែល Manchester City បានរងបរាជ័យក្រោមស្នាដៃហង្សក្រហម Liverpool ក្នុងលទ្ធផល ២ទល់នឹង០។ គួរជម្រាបដែរថា ការលើកម្រាមដៃ៦នេះ គឺមានន័យថា លោក Pep គាត់ដឹកនាំ Man City លើកពាន Premier League ៦រដូវកាលមកហើយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ លត់គូបដិបក្សមិនអោយតដៃ! គ្រូបង្វឹកថាក្រុមនៅក្មេងខ្ចីណាស់ក្នុងការប្រជែងពាន (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម៖ You’re getting sacked in the morning 🎶#LFC pic.twitter.com/HSxCcpOIQK — Asim (@asim_lfc) December 1, 2024 ប្រភព៖ SPORTbible