Close
Featured-Image
Prediction: Man.City អាចផ្តួល Everton ដើម្បីឡើងមកឈរកំពូលតារាង EPL បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវMan. City ដែលជាក្រុមការពារតំណែងជើងឯក Premier League អាចឡើងទៅឈរនៅលើកំពូលតារាងក្របខណ្ឌ EPL លើគូប្រជែងហង្សក្រហម Liverpool ប្រសិនពួកគេយកឈ្នះក្រុមភ្ញៀវ Everton នៅកីឡដ្ឋាន Etihad នៅថ្ងៃសៅរ៍សម្រាប់ការប្រកួតនៅវេលាម៉ោង ៧ និង ៣០នាទីយប់នេះ។ក្រុមម្ចាស់ផ្ទះទើបតែទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់និង១ នៅទឹកដី Brentford កាលពីថ្ងៃចន្ទ ខណៈក្រុម​រហស្សនាមស្ករគ្រាប់ Everton ដណ្តើមបានមួយពិន្ទុក្នុងលទ្ធផលស្មើ ២-២ជាមួយ Tottenham Hotspur កាលពីពីរថ្ងៃមុន។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Man.City គឺ ឈ្នះ៥ស្មើ១ ឈរនៅលេខេរៀងទី២ ខណៈ Everton ឈរនៅលេខរៀងទី១៨ ក្រោយស្មើ៣ចាញ់៣មិនដែលឈ្នះ។
Manchester City vs Everton: Predictions, betting odds and best tips - Football | Tribuna.com
១.ប្រវត្តិជួបគ្នា
Manchester City មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត១៣ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង Everton ក្នុង​ក្រប​ខ័ណ្ឌ Premier League ដោយ​ការ​ចាញ់ចុងក្រោយបំផុតគឺចាញ់Everton ៤ ទល់និង ០ នៅ​ក្រៅ​ផ្ទះ​ក្នុង​ឆ្នាំ ២០១៧។ប៉ុន្តែចាប់តាំងពីពេលនោះមក Man.City មិនដែលចាញ់ទេ ។សម្រាប់ការប្រកួតចុងក្រោយគឺ Man.City បានផ្តួលម្ចាស់ផ្ទះ Everton ដោយលទ្ធផល ៣ទល់និង១នៅទឹកដី Goodision Park កាលពីថ្ងៃទី ២៧ធ្នូ ២០២៣កន្លងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City vs Everton Prediction and Betting Tips | 10th February 2024 - SoccaNews.Com
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Manchester City អាច​នឹង​បន្តដាក់កីឡាករអោយលេងដូចកំលុងពេលលេងក្រៅ​ដី​ទល់និង Brentford នៅ​យប់​ថ្ងៃ​ចន្ទ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Ake, Gvardiol; Rodri; Bernardo, De Bruyne, Alvarez, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

Man City player ratings vs Everton: Rodri bailed out by Phil Foden as midfielder's thunderbolt inspires second-half fightback from world champions | Goal.com
៣.ពត៌មានក្រុម(ភ្ញៀវ)
Everton អាច​នឹង​គ្មាន​កីឡាករ​ច្រើន​ដល់​ទៅ​ប្រាំមួយ​នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​សៅរ៍ ដោយ​ខ្សែ​បម្រើ Abdoulaye Doucoure នៅ​តែ​ជា​សះស្បើយ​ពី​របួស​ភ្លៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Patterson, Tarkowski, Branthwaite, Mykolenko; Harrison, Garner, Gueye, Onana, McNeil; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់​៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺEverton ១: ៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole
​​

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829