Close
Featured-Image
ប្រិយមិត្តបញ្ចេញកំហឹងបែកផ្សែងក្រោយ Messi អត់ចូលលេងជម្រើសដំបូង(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីតារាឆ្នើមក្នុងដួងចិត្តដ៏ល្បីល្បាញគឺកំពូលខ្សែប្រយុទ្ធ Lionel Messi មិនមានឈ្មោះចូលលេងក្នុងជម្រើសដំបូងសម្រាប់ក្លឹបមកពីលីកកំពូលសហរដ្ឋអាមេរិកគឺ Inter Miami សម្រាប់ការប្រកួតមិត្តភាពរបស់ពួកគេជាមួយក្លឹបនៅលីគកំពូលជប៉ុន J1 League គឺក្រុម Vissel Kobe នៅថ្ងៃពុធទី ៧ ខែកុម្ភៈ ២០២៤នេះ។អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងនិងបញ្ហានេះយ៉ាងដូច្នេះថាៈខ្ជះខ្ជាយពេលវេលាដើម្បីមើលការប្រកួត។ កីឡាករផ្សេងទៀតក៏បានបញ្ចេញអារម្មណ៏ស្រដៀងគ្នាយ៉ាងMessi ទៀតទេ :កុំមើលអី ហើយឈប់បោកប្រាស់មនុស្សដែលមកមើល Messi សងលុយវិញទៅមនុស្សមិនបានការ

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Messi impresses Tokyo fans despite Miami's friendly defeat to Kobe | Daily  Sabah

គួរកត់សម្គាល់ថាក្រុម Inter Miami បានកំនត់កាលវិភាគលេងទល់និងក្លឹបជប៉ុននៅពហុកីឡដ្ឋានជាតិជប៉ុនក្នុងទីក្រុងតូក្យូ ខណៈប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi បានត្រឹមតែអង្គុយកៅអីបម្រុងនិងប្តូរចូលលេងចាប់តាំងពីនាទី៦០។គួររំលឹកថាMessi ចាប់ផ្តើមប្រកួតចុងក្រោយនៅថ្ងៃទី ១៩ ខែមករា ទល់នឹង Al-Hilal ក្នុងការប្រកួត Riyadh Season Cup ខណៈក្រុម SPLបានផ្តួលពួកគេដោយលទ្ធផល ៤ទល់និង២ មុនពេលចូលលេងបម្រុងអំឡុងពេលចាញ់ក្រុមAl-Nassr ដែលមិនមានវត្តមាន Cristiano Ronaldo ក្នុងលទ្ធផល ៦ទល់និង០។គួរកត់សម្គាល់ថាម្ចាស់ជើងឯកបាល់មាន៨សម័យ ក៏បានដើរួនាទីជាកីឡាករបម្រុងនិងមិនបានចូលលេងសោះកំលុងពេលពួកគេ Inter Miami បានផ្តួល Hong Kong XI ៤ទល់និង១ ផងដែរ។សម្រាប់ការប្រកួតនេះលទ្ធផលគឺស្មើគ្នា០ទល់និង០ នៅម៉ោងធម្មតា និង បន្តកាត់សេចក្តីបាល់ប៉េណាល់ទី ខណៈVissel Kobe បានយកឈ្នះ ៤ទល់និង៣ ដោយបាល់កាត់សេចក្តីប៉េណាល់ទី។

Messi wows Tokyo fans in friendly defeat by Kobe - News | Khaleej Times

ទោះបីមិនមានវត្តមានតារាឆ្នើមប៉ុន្តែមិត្តរួមក្រុមជ​ម្រើសដំបូងប៉ុន្តែ Luis Suarez ដឹកនាំការប្រយុទ្ធ ខណៈ Julian Gressel និង Robert Taylor ចាប់ដៃគូជាមួយកីឡាករជើងចាស់សញ្ជាតិអ៊ុយរូហ្គាយកំលុងអវត្តមានរបស់ Lionel Messi ។
ប្រភព:Sportskeeda
Inter Miami vs Vissel Kobe(ម៉ោងធម្មតា)

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829