
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារមុនការប្រកួតពានរង្វាន់ FA Cup ជុំទី៤ជាមួយនឹងក្រុម Aston Villa ឈានចូលម៉ោង ៣ទាបភ្លឺស្អែកនេះ ។ បើទោះបីជាប្រកួតចាញ់២លើកចុងក្រោយនៅក្របខណ្ឌ EPL និងកំពុងត្រូវបានមើលឃើញថាជួបក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានពន្យល់ប្រាប់ដោយភាពជៀជាក់យ៉ាងដូច្នេះថាៈក្រុមប្រឹក្សាភិបាលរបស់ក្លឹបនៅទឹកដី Stamford Bridge កំពុងគាំទ្ររូបលោកក្នុងនាមបេក្ខភាពដឹកនាំក្រុមនៅឡើយ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនវ័យ៥១ឆ្នាំ ក៏បានធ្វើការសុំទោសចំពោះអ្នកគាំទ្រក្រោយពីក្លឹបបានតាមទាន់កំនត់ត្រាដ៏យូរឆ្នាំមួយមុនចាញ់Liverpool ធ្ងន់ករ គឺកំលុងពេលចាញ់ Wolves ក្នុងផ្ទះ ៤ទល់និង២កាលពីថ្ងៃអាទិត្យបន្តទៀតបានរុញពួកគេទៅពាក់កណ្តាលតារាង Premier League ឈរនៅចំណាត់ថ្នាក់លេខរៀងទី១១។
ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់គាត់មិនគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រ Chelsea នោះទេខណៈអតីតគ្រូបង្វឹក Tottenham បានទទួលរងការរិះគន់ជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងពីភរិយារបស់កាពីតែនក្រុមគឺលោក Thiago Silva ដែលបានអំពាវនាវជាចំហឱ្យក្លឹបបញ្ចប់តំណែងរូបលោកផងដែរ ។លោក Pochettino បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ខ្ញុំបានទទួលមតិរិះគន់ច្រើន ជាពិសេសក្រុមប្រឹក្សាដឹកនាំក្លឹបនោះជាអ្វីដែលយើងទទួលយក ហើយជាការពិតណាស់ ពួកគេទាក់ទងជាមួយខ្ញុំ និងនាយកកីឡាជារៀងរាល់ថ្ងៃ ។កីឡាករយើងមានបញ្ហារបួសចដូច្នេះទម្រង់លេងមិនទាន់ចេញជាផ្លែផ្កាដូចអ្វីដែល យើងចង់បាននោះទេ។ដូច្នេះអ្វីដែលត្រូវធ្វើបន្តគឺកែប្រែអត្តចរិក និង ទម្រង់លេងដែលមិនល្អចេញ។
ប្រភព:

បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Real ៤ដងជាប់គ្នា! Barca ត្រៀមលើកពាន Laliga ប្រសិន១ប្រកួតទៀតឈ្នះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង Champions League និង Premier League ។ គ្រូបង្វឹកលោក Arne Slot បានបង្ហាញអារម្មណ៍ខកចិត្តនឹងទង្វើររបស់អ្នកគាំទ្រ […]



