
(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះពី Fichajes បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺជាក្លឹបចុងក្រោយគេ ដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix ដែលកំពុងស្នាក់អាស្រ័យនៅក្លឹបអ្នកមានបុណ្យ Barcelona ជាកីឡាករខ្ចីជើងពីក្រុម Atletico Madrid សម្រាប់យុទ្ធនាការ ២០២៣-២៤។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សជាក់ស្តែង Felix បានចាប់ផ្តើមជាមួយក្រុមដំបូងជាទៀងទាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi ហើយបានរួមចំណែករកគ្រាប់បាល់បាន ៧គ្រាប់ និង assists ៥ដង ក្នុងការបង្ហាញខ្លួន ២៨លើក នៅគ្រប់ការប្រកួតទាំងអស់នារដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ Felix បានទទួលរងនូវការធ្លាក់ចុះទម្រង់លេងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរបាយការណ៍មួយបានអះអាងថាសមាជិកនៃក្រុមគ្រូបង្វឹករបស់ Barca មានការងឿងឆ្ងល់អំពីថា តើក្លឹបគួរតែបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅ ឬយ៉ាងណានោះ។
យ៉ាងណាមិញ ប្រធានក្លឹបកាតាឡាន លោក Joan Laporta បានបង្ហើបថាក្លឹបចង់ចុះហត្ថលេខាជាអចិន្ត្រៃយ៍ Felix ដែលបានបង្ហាញពីបំណងចង់ឲ្យកីឡាករវ័យ ២៤ បន្តស្នាក់នៅ Camp Nou ។ គួរកត់សម្គាល់ថា Spurs កំពុងត្រូវការខ្សែប្រយុទ្ធមុតស្រួចមកពង្រឹងក្រុមបន្ថែម ចាប់តាំងពី Harry Kane បានចាកចេញពីក្លឹបទៅចូលរួមជាមួយ Bayern Munich កាលពីរដូវក្ដៅមុន៕
ប្រភព៖ SportsMole



