លោក Romano ពន្យល់លម្អិតអំពីអនាគត Mbappe ជុំវិញលទ្ធភាពនៃការផ្លាស់ទៅ Real Madrid

Published 3 years ago
576 Views
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ អ្នកសារព័ត៌មានដ៏ល្បីលោក Fabrizio Romano បានឲ្យដឹងថា បច្ចុប្បន្នក្លឹបអធិរាជស Real Madrid កំពុងបន្តធ្វើការលើកិច្ចព្រមព្រៀង Kylian Mbappe ដោយមានទំនុកចិត្តខ្ពស់ទាំងស្រុង ប៉ុន្តែនៅមិនទាន់សម្រចបានដូចបំណងនៅឡើយនោះទេ។ ទន្ទឹមនឹងនេះ Real Madrid នៅតែជឿជាក់ថា Mbappe នឹងអាចផ្លាស់មកកាន់ទឹកដីអេស៉្បាញក្នុងឆ្នាំនេះ ខណៈការសម្រេចចិត្ត​ជា​ផ្លូវ​ការ គឺស្ថិតនៅលើសាមីខ្លួន ហើយការពន្យល់ពីគម្រោងបន្ទាប់ជាមួយ PSG នៅក្នុងពេលឆាប់ៗនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា ប្រធានក្លឹបលោក Nasser Al Khelaifi និង PSG មិនមានទំនាក់ទំនងជាផ្លូវការនៅឡើយជាមួយ Mbappe ដែលវាជាជំហានដ៏សំខាន់។ មិនតែប៉ុណ្ណោះក្នុងកិច្ចសន្យា Mbappe បានយល់ព្រមថាមិនទទួលយកប្រាក់ចំនួន ៨០លានអឺរ៉ូ ឡើយប្រសិនបើខ្លួនចាកចេញ។ លើសពីនេះ Mbappe បានសន្យាជាមួយម្ចាស់ក្លឹបថា បើគាត់សម្រេចចាកចេញ គាត់នឹងទាក់ទងទៅកាន់ប្រធានក្លឹប PSG ភ្លាមៗមុនពេលក្លឹបផ្សេងៗបានដឹងដំណឹង។ រំលឹកដែរថា កុងត្រា Mbappe ជាមួយ PSG នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

D-Day For Mbappe At PSG As Al-Khelaifi Meets Full Team

សរុបមក Real Madrid មានទំនុកចិត្តខ្លាំង ដោយក្លឹបបានត្រៀមកន្លែង នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់រួចជាស្រេចទៅហើយនោះ។ ជាមួយគ្នានេះដែរ ប្រសិនបើ Mbappé សម្រេចចិត្តចុះចូលរួមក្រុមជាមួយ Real Madrid នោះប្រាក់ខែនឹងត្រូវទាបជាងអ្វីដែលក្លឹបធ្លាប់ផ្តល់ជូនក្នុងឆ្នាំ ២០២២។ ប្រភពបញ្ជាក់ថា PSG បានរៀបចំផែនការបម្រុងរបស់ពួកគេរួចហើយ ក្នុងករណី Mbappé សម្រេចចិត្តចាកចេញ — រួមទាំងការចុះហត្ថលេខា ៣ សំខាន់ៗលើកីឡាករវ័យក្មេង និងមានទេពកោសល្យផងដែរ៕

May be an image of 1 person, playing football, playing soccer and text

ប្រភព៖ Fabrizio Romano

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829