

Manchester City បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងអោយក្រុម Girona គឺកីឡាករSavio ខណៈក្លឹបដើមគឺ Troyes នៅលីកលំដាប់ទីពីរបារាំងLigue-២ជាអាណាព្យាបាលរបស់កីឡាកររូបនេះ។ គួរបញ្ជាក់ថាក្រោយចូលរួមជាមួយក្លឹបកំពុងឈរនៅលេខរៀងទី២នៅតារាង La Liga ក្នុងការខ្ចីជើងចាប់តាំងពីដើមរដូវកាល បានបន្តបង្កើតឈ្មោះសម្រាប់ខ្លួនគាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតលីកចំនួន ២២លើក ក្នុងចំណោម ២៣ ប្រកួតរបស់ Girona ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៧ដង ខណៈក្រុមកំពុងជាបេក្ខភាពប្រជែងពាន La liga ដ៏គួរឱ្យភ្ញាក់ផ្អើល។

ទោះបីជាមានកិច្ចសន្យាជាមួយ Troyes រហូតដល់ខែមិថុនាឆ្នាំ ២០២៧ ប៉ុន្តែប្រភពពី អ្នកជំនាញផ្នែកទីផ្សារទិញដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹបបារាំងដើម្បីចុះហត្ថលេខាលើ Savio ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
Savio ក៏ធ្លាប់ត្រូវបាន Troyes អោយក្លឹប PSV Eindhoven ខ្ចីជើង ប៉ុន្តែមិនបានទទួលលទ្ធផលផ្លែផ្កាជាមួយក្លឹបយក្សហូឡង់ ក្រោយចូលលេងបានត្រឹមតែ១លើកប៉ុណ្ណោះក្នុងការប្រកួតចំនួនប្រាំបីដង។ជាមួយគ្នានេះផងដែរ Savio ចូលលេងបានតែ១លើកប៉ុណ្ណោះសម្រាប់ Troyes មុនពេលចូលរួមជាមួយ Grona ក្នុងលក្ខណ្ឌខ្ចីជើង។ Savio ក៏ សង្ឃឹមថានឹងដើរតួនាទីដ៏សំខាន់ផងដែរក្នុងជំនួប Real Madrid នៅថ្ងៃសៅរ៍នៅកីឡដ្ឋាន Santiago Bernabeu។
ប្រភព:sportsmole
វីដេអូ:

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]


