Close
Featured-Image
Arsenal ខកចិត្ត! ក្រោយ Man City ឆ្មក់បានខ្សែប្រយុទ្ធវ័យជំទង់ម្នាក់ ដែលបានបដិសេធខ្លួន
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ លោក Fabrizio Romano បានអះអាងថា ក្លឹបមេឃខៀវ Manchester City បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Savio ពីក្លឹបបារាំង Troyes ដែលជាសមាជិកនៃក្រុម City Football Group (CFG)។ ជាក់ស្តែង កីឡាករ​វ័យ ១៩ឆ្នាំ​ បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នៅក្រុម Girona នៅលីគ Liliga ប្រទេសអេស៉្បាញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roma open talks with Troyes for Savio

គួរកត់សម្គាល់ថា Savio បានធ្វើឱ្យប្រធានក្លឹប Man City ចាប់អារម្មណ៍ចាប់តាំងពីចូលរួមជាមួយក្លឹប Girona កាលពីរដូវក្តៅមុន ដោយបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៧គ្រាប់ នៅក្នុងការប្រកួត La Liga ចំនួន ២៣លើក ក្នុងរដូវកាលនេះ។ ឥទ្ធិពលរបស់ក្មេងជំទង់រូបនេះ គឺជាកត្តាដ៏ធំមួយនៅពីក្រោយការប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម Girona ខណៈក្រុមរបស់លោក Michel បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង ដោយតាមពីក្រោយក្រុមកំពូលតារាង Real Madrid ២ពិន្ទុ ប៉ុន្តែនាំមុខ ៦ពិន្ទុ លើក្រុម Barcelona និង ៨ពិន្ទុពីលើក្រុម Atletico Madrid ។

Man City target Brazilian winger Savio from affiliate City Football Group club | The Independent

គួរជម្រាបផងដែរថា Savio បានចូលរួមជាមួយ Troyes ពីក្លឹបប្រេស៊ីល Atletico Mineiro ក្នុងនាមជាកីឡាករអាយុ ១៨ឆ្នាំ ក្នុងរដូវក្តៅឆ្នាំ ២០២២ ដោយក្លឹបបារាំងបានបង់ថ្លៃកំណត់ត្រាក្លឹបចំនួន ៦.៥លានអឺរ៉ូ ខណៈសាមីខ្លួនច្រានចោលការផ្លាស់ទៅ Arsenal ហើយមានក្តីប្រាថ្នាចង់លេងឱ្យក្រុមរបស់លោក Pep។ គួរបញ្ជាក់ដែរថា Savio នឹងផ្ទេរមករួមទ្រនំជាមួយ Man City នៅចុងរដូវកាលនេះ ស្របពេលកុងត្រាខ្ចីជើងនៅ Girona ក៏ផុតកំណត់ដូចគ្នា៕

Who is Sávio? Man City 'secure' deal for Barcelona target compared to Vinicius Jr | Transfermarkt

ប្រភព៖ SPORTBIBLE

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829