

បរទេស៖ ក្លឹប Chelsea អាចនឹងមិនស្ថិតក្នុងស្ថានភាពដែលពួកគេអាចបណ្ដេញគ្រូបង្វឹក Mauricio Pochettino មុនចប់រដូវកាលនេះឡើយ។ នៅរដូវក្តៅនេះ បុរសអាហ្សង់ទីនបានចុះកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយនឹងក្លឹប Chelsea ខណៈដែលគាត់ត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំការរស់ឡើងវិញសម្រាប់ក្រុមតោខៀវនៅក្នុងឆ្នាំ 2023-24 ។ ខណៈដែលថ្មីៗនេះ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ប៉ុន្តែពួកគេនៅតែមិនជាប់លាប់ក្នុង Premier League ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី 11 ក្នុងតារាង។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Daily Mail សហម្ចាស់របស់ Chelsea គឺ Todd Boehly និង Clearlake Capital ប្រហែលជាមិនអាចធ្វើសកម្មភាពអ្វីលើលោក Pochettino បានទេក្នុងអំឡុងឆ្នាំ 2023-24 ។ របាយការណ៍នេះបានអះអាងថា មានការព្រួយបារម្ភនៅពីក្រោយឆាកដែលថា Chelsea នឹងបំពានលើច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព ប្រសិនបើពួកគេត្រូវបង់ថ្លៃកិច្ចសន្យារបស់ Pochettino និងបុគ្គលិកផ្នែកខាងក្រោយរបស់គាត់។
Chelsea ត្រូវចាំបាច់លក់យ៉ាងហោចណាស់យុវជនមួយចំនួននៅខែមករានេះ ប៉ុន្តែមិនមានក្លឹបណាមួយត្រូវបានរៀបចំដើម្បីបំពេញតាមតម្លៃស្នើសុំរបស់ពួកគេសម្រាប់ដូចជា Trevoh Chalobah, Conor Gallagher ឬ Armando Broja នោះទេ៕

Arsenal បានស្ថិតយ៉ាងកៀកក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP មករួមក្រុមជាផ្លូវការណ៍ខណៈការចរចាររវាងអាណាព្យាបាលក្លឹបធំទាំងពីរហាក់ដូចជាកំពុងឆ្ពោះទៅរកច្រកចេញបន្ទាប់ពីក្លឹបយក្សព័រទុយហ្គាល់បានកំពុងពិចារណាលើសំណើរខណៈតម្លៃខ្លួនផ្តាច់កុងត្រារបស់គេគឺប្រមាណ ៨៥លានផោន ស្របពេលសាម៉ីខ្លួនត្រូវបានប្រភពពត៌មានចុះផ្សាយថាបានព្រមព្រៀងត្រៀមចុះហត្ថលេខារយៈពេល៥ឆ្នាំ។Gyokeres កីឡាករវ័យ ២៧ ឆ្នាំសញ្ជាតិស៊ុយអ៊ែតរូបនេះបានក្លាយជាគោលដៅអាទិភាពផ្ទេរសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងខណៈ Benjamin Sesko របស់ក្លឹប RB Leipzig ក៍ជាគោលដៅរួមដូចគ្នា ។អត្ថបទកំពុងចាប់អារម្មណ៍៖ អំបិល! Man.Utd ខំចែចូវយូរហើយបែជាកីឡាករឆ្នើមត្រៀមចុះកុងត្រាជាមួយក្លឹបមួយនេះវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកផងដែរថា ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim និងធ្លាប់បង្វឹកGyokeres មិនបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អតីតកីឡាករ Coventry រូបនេះចង់រួមការងារជាមួយរូបគេជាលើកទីពីរនោះទេបន្ទាប់ពីសាម៉ីខ្លួនបានបដិសេធសំណើរកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ។មួយវិញទៀតតែកីឡាករមានកំនត់ត្រារកបានគ្រាប់បាល់ ៩៧គ្រាប់ក្នុង១០២ប្រកួតគិតចាប់តាំងពីឆ្នាំ២០២៣មក មានបំណងចង់លេងអោយក្លឹបដែលមានកៅអីលេងនៅទ្វីបអឺរ៉ុប និង មើលមិនឃើញពីចំណុចច្បាស់លាស់ក្រោមការដឹកនាំ និង ចក្ខវិស័យរបស់សហម្ចាស់ក្លឹបលោក Sir Jim Ratcliffe’s នោះទេ។ ប្រភព:Football.london&Goal វីដេអូ:



