
មិនធម្មតា! Phil Foden ស៊ុតគ្រាប់បាល់ Hat-Trick ជួយឲ្យ MAN CITY បំបាក់ Brentford ដល់ក្នុងផ្ទះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្រុមមេឃខៀវ Manchester City បានឈានទៅឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Premier League ដោយមានពីរពិន្ទុតាមពីក្រោយក្រុមកំពូលតារាងហង្សក្រហម Liverpool ខណៈដែលការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ របស់ខ្សែបម្រើ Phil Foden គឺជាកត្តាជំរុញដល់ជ័យជម្នះដ៏គួរឱ្យជឿជាក់លើក្រុម Brentford ។ ក្រុមម្ចាស់ផ្ទះ Brentford ពិតជាបាននាំមុខមុន តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Neal Maupay នៅនាទីទី២១ មុនពេល Foden រកគ្រាប់ដំបូងនៅចុងតង់ទី១ ប៉ុន្តែការអបអរមិនទាន់បានប៉ុន្មានផង ចូលដល់តង់ទី២ កីឡាករ Foden ដដែលអាចរកបាន ២គ្រាប់ បន្ថែមដោយការ assists ពីកីឡាករ De Bruyne និង Haaland ខណៈដែលចប់ទៅដោយលទ្ធផល Man City ៣:១ Brenford ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ BBC & THE SUN
អត្ថបទទាក់ទង

1 month ago .
250 Views
Brajan Gruda ជានរណា? អនាគតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់(មាន២វីដេអូ)

2 months ago .
186 Views
Villarreal បំបាក់ស្វាគមន៍ក្រុមភ្ញៀវ Girona ៥:០ ឈរកំពូលតារាង Laliga បណ្តោះអាសន្ន (មានវីដេអូ)

2 months ago .
211 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)

2 months ago .
241 Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)