(អង់គ្លេស)៖ នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេរាយការណ៍មកថា មនុស្សយន្ត Erling Haaland ចង់ចាកចេញពីក្រុមមេឃខៀវ Manchester City ដោយរូបគាត់មិនចូលចិត្តជីវិតនៅក្នុងទីក្រុង។ ស្របពេលជាមួយគ្នានេះដែរ អ្នកចាត់ការទូទៅលោក Pep Guardiola បានប្រាប់ទៅកាន់ ក្រុមអធិរាជស Real Madrid យ៉ាងដូច្នេះថា
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស.png?auto=webp&format=pjpg&width=3840&quality=60)
«ប្រសិនបើក្រុមណាចង់បាន Haaland គឺវាងាយស្រួល ដោយគ្រាន់តែទូរស័ព្ទទៅ Man City ហើយសាកសួរ។ វាជាអ្វីដែលយើងធ្វើនៅពេល ដែលយើងចង់ចុះហត្ថលេខាលើនរណាម្នាក់។ វាមិនស្មុគស្មាញជាងនេះនោះទេ។»
«វានឹងកើតឡើងនៅពេលដែល Erling សម្រេចចិត្តបន្តកុងត្រា ឬក៏អត់ ហើយនៅពេលដែលក្លឹបសម្រេចចិត្តបន្តកុងត្រា ឬក៏អត់ដែរនោះ វាអាចនឹងក្លាយជាការផ្លាស់ប្តូរដ៏មានសក្កានុពល កើតឡើងដោយមិនមានការគ្រោងទុក។»

គួរជម្រាបដែរថា Haaland ស៊ុតបញ្ចូលទីបាន ៥២គ្រាប់ ក្នុងរដូវកាលដំបូងដ៏គួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Etihad ហើយបានស៊ុតបញ្ចូលទី ១៩គ្រាប់ ក្នុងរដូវកាលនេះ មុនពេលត្រូវបានអវត្តមានដោយសាររបួសជើងនៅដើមខែធ្នូ៕

ប្រភព៖ talkSPORT
