Close
Sponsor ads Featured-Image
Bayern Munich បញ្ចប់ការខ្ចីជើងកីឡាករមានឈ្មោះដូចក្លឹបបាល់ទាត់មករួមក្រុម(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លិប Bayern Munich បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបអេស្ប៉ាញ Bryan Zaragoza ដោយជោគជ័យពីក្លិប Granada នៃក្របខណ្ឌ La Liga ។កីឡាករវ័យ 22 ឆ្នាំរូបនេះបានមកដល់ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅ បន្ទាប់ពីនោះកិច្ចព្រមព្រៀងមុនដែលមានរហូតដល់ឆ្នាំ 2029 នឹងចូលជាធរមាន។ Bayern បានចំណាយប្រាក់ 19 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ ដែលរួមបញ្ចូលទាំងថ្លៃខ្ចីជើង ៤ លានអឺរ៉ូ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

OFFICIAL: Injury-hit Bayern advance Zaragoza signing

ads

គួរបញ្ជាក់ថាBayern មានបញ្ហានៅតំបន់ប្រយុទ្ធវាយលុករបស់ពួកគេពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Serge Gnabry និង Kingsley Coman នឹងអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងរបួសរយៈពេលវែង។ ដូច្នេះលោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងកីឡាបាល់ទាត់ អ្នកតែងតែត្រូវមានភាពបត់បែនដូច្នេះយើងត្រូវសម្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ការពិត Bayern Munich បានចុះហត្ថលេខានាំយក Zaragoza ចាប់តាំងពីខែធ្នូមកម្លេះ ជាមួយគ្នានេះផងដែរ មានវត្តមានសម្រាប់ការប្រកួតនៅផ្ទះនៅថ្ងៃសៅរ៍ជាមួយ Borussia Moenchengladbach ។

Initially on loan - Bryan Zaragoza now a Bayern player

អតីតយុវជនរបស់ក្លឹប Granada កីឡាករ Zaragoza វ័យ២២ឆ្នាំបានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២ លើកក្នុងការប្រកួត La Liga ចំនួន ២១ ដងក្នុងរដូវកាលនេះ រួមទាំងការស៊ុតបាល់បញ្ចូលទីពីរដងក្នុងការប្រកួតស្មើ ២-២ ជាមួយ Barcelona ក្នុងខែតុលាឆ្នាំមុន។សម្រាប់ Zaragoza នេះផងដែរគឺមានឈ្មោះដូចទៅហ្នឹងក្លឹបបាល់ទាត់លីកលំដាប់ទីពីរគឺ Real Zaragoza ផងដែរ។
ប្រភព:Besoccer
វីដេអូ:

ប្រភព:BBC
្ម

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែបម្រើ PSG​ កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid បានបដិសេធសំណើរប្រាក់ឈ្នួលប្រមាណ ៩ លានអឺរ៉ូ (៧.៨ លានផោន) ដើម្បីលេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅឯក្លឹបតួគី Fenerbahce ។ការពិតសាម៉ីខ្លួនកីឡាករវ័យ ២៩ ឆ្នាំចង់បន្តលេងនៅលីគកំពូលរបស់អឺរ៉ុប ខណៈមានក្លឹបធំៗនៅអ៊ីតាលីដូចជា AC Milan និង Inter Milan បានបន្តរក្សាការតាមដានកីឡាករអន្តរជាតិអេស្បាញរូបនេះជាមួយក្លឹបជាប្រចាំ ។ក្រៅពីនោះមានក្លឹបនៅក្របខណ្ឌ La Liga គឺ Villarreal ក៍បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយករូបគេទៅកាន់ទឹកដីអេស្បាញវិញផងដែរ ។គួររំលឹកថាកាលពីរដូវកាលចាស់ Asensio ក្រោមការដឹកនាំរបស់លោក Unai Emery មិនបានផ្ទេរយករូបគេទៅរួមក្រុមជាអចិន្រ្តៃយ៍នោះឡើយ ក្រោយបញ្ចប់ការខ្ចីជើង នៅAston Villa ដោយរកបាន៨គ្រាប់។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែបម្រើ PSG​ កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករដែលមានជំនាញជើងឆ្វេងបានស្ទាត់ជំនាញមានបំណងចង់ចាកចេញពីទឹកដី Parc Des Princes […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829