

ក្លិប Bayern Munich បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបអេស្ប៉ាញ Bryan Zaragoza ដោយជោគជ័យពីក្លិប Granada នៃក្របខណ្ឌ La Liga ។កីឡាករវ័យ 22 ឆ្នាំរូបនេះបានមកដល់ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅ បន្ទាប់ពីនោះកិច្ចព្រមព្រៀងមុនដែលមានរហូតដល់ឆ្នាំ 2029 នឹងចូលជាធរមាន។ Bayern បានចំណាយប្រាក់ 19 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ ដែលរួមបញ្ចូលទាំងថ្លៃខ្ចីជើង ៤ លានអឺរ៉ូ។

គួរបញ្ជាក់ថាBayern មានបញ្ហានៅតំបន់ប្រយុទ្ធវាយលុករបស់ពួកគេពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Serge Gnabry និង Kingsley Coman នឹងអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងរបួសរយៈពេលវែង។ ដូច្នេះលោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងកីឡាបាល់ទាត់ អ្នកតែងតែត្រូវមានភាពបត់បែនដូច្នេះយើងត្រូវសម្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ការពិត Bayern Munich បានចុះហត្ថលេខានាំយក Zaragoza ចាប់តាំងពីខែធ្នូមកម្លេះ ជាមួយគ្នានេះផងដែរ មានវត្តមានសម្រាប់ការប្រកួតនៅផ្ទះនៅថ្ងៃសៅរ៍ជាមួយ Borussia Moenchengladbach ។
អតីតយុវជនរបស់ក្លឹប Granada កីឡាករ Zaragoza វ័យ២២ឆ្នាំបានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២ លើកក្នុងការប្រកួត La Liga ចំនួន ២១ ដងក្នុងរដូវកាលនេះ រួមទាំងការស៊ុតបាល់បញ្ចូលទីពីរដងក្នុងការប្រកួតស្មើ ២-២ ជាមួយ Barcelona ក្នុងខែតុលាឆ្នាំមុន។សម្រាប់ Zaragoza នេះផងដែរគឺមានឈ្មោះដូចទៅហ្នឹងក្លឹបបាល់ទាត់លីកលំដាប់ទីពីរគឺ Real Zaragoza ផងដែរ។
ប្រភព:Besoccer
វីដេអូ:
ប្រភព:BBC
្ម

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប […]



