

(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane របស់ក្លឹប Bayern Munich បានបង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បាននិយាយពន្យល់ថា៖

«កាលខ្ញុំនៅក្មេង ហើយរហូតដល់សព្វថ្ងៃនេះ ខ្ញុំចូលចិត្តការលេងរបស់ Sergio Busquets»។ «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។
«សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។ «ខ្ញុំដឹងថាគាត់នៅ Miami ឥឡូវនេះ ប៉ុន្តែខ្ញុំតែងតែកោតសរសើរចំពោះគាត់ និងការពិតដែលគាត់ស្ថិតនៅក្នុងស្រមោលរបស់មិត្តរួមក្រុមផ្សេងទៀតដូចជា Messi, Neymar, Xavi ឬ Iniesta»។
រំលឹកដែរថា ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោ និងជោគជ័យបំផុតនៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងពានរង្វាន់ La Liga ចំនួន ៥ដងក្នុងរយៈពេលត្រឹមតែ ៧រដូវកាលប៉ុណ្ណោះចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៥៕
ប្រភព៖ sportbible

(USA)៖ ក្លឹបអធិរាជស Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១:០។ បើទោះជាក្រុមឈ្នះយ៉ាងនេះក្តី អ្នកគាំទ្រ Real Madrid បានបញ្ចេញមតិជាច្រើនសឹងតែដូចៗគ្នាទាំងបែបនេះថា ពួកគេលែងមានទំនុកចិត្តទៅលើខ្សែការពារឆ្នើម Antonio Rudiger បន្តទៀត ក្រោយរូបគេវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីជាពីរបួស ខណៈនៅតំបន់ការពារកណ្តាលមានភាពផុយស្រួយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible



