Close
Sponsor ads Featured-Image
Prediction: Liverpool អាចផ្តួល Chelsea ដើម្បីបង្កើនគម្លាតពី Arsenal បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមកំពូលតារាង Premier League ហង្សក្រហម Liverpool ប៉ះក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Anfield នៅព្រឹកថ្ងៃ​ព្រហស្បត្ត៏ស្អែកនេះ​វេលាម៉ោង ៣ និង ១៥នាទីព្រឹកពោលគឺតិចជាងមួយខែមុនពេល​ក្រុមទាំងពីរត្រៀមតតាំងគ្នា​ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley  នាថ្ងៃទី ២៥ កុម្ភៈ ២០២៤ខាងមុខនេះ។លោក Mauricio Pochettino បានស្វាគមន៍ ក្រុមរបស់ លោក Jurgen Klopp ទៅកាន់កីឡដ្ឋាន Stamford Bridge សម្រាប់ការប្រកួតក្នុងផ្ទះ​លើក​ដំបូង​របស់គាត់ក្នុង ការដឹកនាំក្រុម តោខៀវ កាលពីខែសីហាឆ្នាំមុន នៅពេលដែលក្រុមទាំងពីរបានប្រកួតត្រឹមស្មើគ្នា ១ទល់និង១ ។បច្ចុប្បន្នL Liverpool ឈរនៅលេខរៀងទី១ ខណៈ ៦ប្រកួតចុងក្រោយគឺមិនដែលចាញ់ដោយឈ្នះ៤ស្មើ២ខណៈ Chelsea ឈរនៅលេខរៀងទី​១០​ក្រោយប្រកួត ៦លើកឈ្នះ៤ចាញ់២។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា៧ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតគឺក្រុមទាំងពីរស្មើគ្នា។ ទោះយ៉ាងណាLiverpool មិនដែលចាញ់​ទេនៅ១៤ប្រកួតចុងក្រោយនា​ក្របខណ្ឌ EPL។រុមទាំងពីរប្រកួតMauricio Pochettino បានឈ្នះការប្រកួតជា​អ្នកគ្រប់គ្រងតែមួយគត់ក្នុងចំណោម ១២ ប្រកួតជាមួយលោក Jurgen Klopp (ស្មើ ៥ចាញ់ ៦) ។

ads

Liverpool vs Chelsea: Preview, Prediction, Betting Tips & Odds - Bolanews
២.ពត៌មានក្រុម Liverpool(ម្ចាស់ផ្ទះ)
លោក Jurgen Klopp នឹងបន្តដោយគ្មាន Mohamed Salah បើទោះបីជាអេហ្ស៊ីបត្រូវបានដកចេញពី Africa Cup of Nations ក៏ដោយ ខណៈដែលគាត់ជាសះស្បើយពីរបួសភ្លៅ។Trent Alexander-Arnold និង Dominik Szoboszlai ទាំងពីរបានត្រលប់មកលេងទល់នឹង Norwich ក្នុងពានរង្វាន់ FA Cup នៅចុងសប្តាហ៍ ហើយគួរតែមានភាពច្បាស់លាស់ក្នុងការចាប់ផ្តើមនៅទីនេះ។Andy Robertson ក៏បានត្រលប់មកវិញ​ផងដែរបន្ទាប់ពីមានការលេងក្រៅផ្ទះអស់រយៈពេលជាយូរដើម្បីយកកន្លែងមួយរបស់គាត់ពី Joe Gomez មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Gravenberch; Jota, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Chelsea 1-1 Liverpool - As it happened - Liverpool FC - This Is Anfield
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea បន្ត​គ្មាន​កីឡាករ​ជា​ច្រើនហោច​ណាស់ក៏​៩នាក់ដែល​ត្រូវ​អវត្តមាន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ Anfield ដោយសារ​របួស។ខ្សែ​ប្រយុទ្ធ Nicolas Jackson នៅ​តែ​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ជាមួយ​សេណេហ្គាល់។Levi Colwill ខកខានការហ្វឹកហាត់នៅសប្តាហ៍នេះ ហើយនឹងត្រូវបន្តវាយតម្លៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Silva, Badiashile, Chilwell; Caicedo, Fernandez; Palmer, Gallagher, Sterling; Broja
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ : ១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]

ចុចអានបន្ត
No posts