គូឯកដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករលំដាប់ខ្លាំងរបស់កម្ពុជា ធន់ រិទ្ធី ត្រៀមសងសឹង ជាមួយជើងខ្លាំង សៃ យុគ ក្នុងការប្រកួតជាលក្ខណៈអំបោះឆៅ។ ដោយឡែក កីឡាករលំដាប់ខ្លាំងរបស់កម្ពុជាមួយរូបទៀត គឺឡៅ ចន្ទ្រា ជាបេក្ខភាពមួយ ដែលនឹងត្រូវប្រកួតជាមួយតារាថៃហ្វៃ សុដសុខន ក្នុងព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings របស់សង្វៀនប្រដាល់ទទកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ បំណងរបស់អ្នកគាំទ្រគុនខ្មែរ និងសំណើរបស់ ធន់ រឹទ្ធី ដែលចង់សងសឹកជាមួយខ្លាចាស់ សៃយុគ ម្តងទៀតនោះ ត្រូវបានបំពេញបំណងដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុនឧបត្ថម្ភ ផ្តាច់មុខក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ KRUD KUN KHMER: The Battle of Kings។
ហើយអ្វីបន្ថែមពីនេះទៀត គឺ នេះជាប្រកួតដណ្តើមខ្សែក្រវ៉ាត់ KRUD KUN KHMER រវាង កីឡាករខ្មែរ ឡៅ ចន្រ្ទា និង ស៊ុដ សាខន ក្នុងទំងន់ ៧៣ គីឡូក្រោម ជាមួយប្រាក់រង្វាន់ ១០ លានរៀន។ លើសពីនេះទៀតក្នុងជំនួបសងសឹក រវាង ធន់ រឺទ្ធី និង ខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹក តែជាការដាក់ខ្សែក្រវ៉ាត់ម្នាក់មួយខ្សែ ដោយធន់ រឺទ្ធី ដាក់ខ្សែក្រវ៉ាត់អំបោះឆៅ KRUD KUN KHMER និង សៃយុគ ដាក់ខ្សែក្រវ៉ាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពី ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០ លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ ។ ក្រៅពីគូពិសេសៗ ទាំង ពីរនេះ កម្មវិធី KRUD KUN KHMER: The Battle of Kings ក៏មានជំនួបគូពិសេសៗ ជាច្រើនគូ លក្ខណៈអន្តរជាតិ មិត្តភាព និងប្រកួតសន្សំពិន្ទុ ដើម្បីខ្សែក្រវ៉ាត់ផង ។
ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី នៅតែបន្តគាំទ្រ គុនខ្មែរ និងការប្រកួតរបស់កីឡា ដើម្បីជាកំលាំងលើកទឹកចិត្តដល់ កីឡាករទាំងអស់ ឲ្យបញ្ចេញអស់សមត្ថភាព ទោះឈ្នះចាញ់ក្នុងស្មារតីកីឡា។ កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវ សុខភាព ភាពរីករាយ និង ការជួបជុំ ។ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តកីឡាករយើងទាំងអស់គ្នា។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទីតាំងនៅ បរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី ៣ និងទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ជាពិសេស ព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមានការផ្សាយផ្ទាល់ទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា Facebook page Krud Energy នៅវេលាម៉ោង៦និង៣០នាទីយប់។
ក្រុមអ្នកមានបុណ្យ Barcelona នឹងសម្លឹងរកការរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងរដូវកាលនេះបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានEstadi Montilivi សម្រាប់ការប្រកួត ជាមួយក្រុម Girona នៅវេលាម៉ោង ៩និង១៥យប់ថ្ងៃអាទិត្យនេះ។ក្លឹបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងនាំមុខគេនៅតារាង La Liga ក្រោយប្រកួតបាន ៤ដងឈ្នះទាំងបួនលើកមាន ១២ពិន្ទុ ខណៈក្រុម Giroa ឈរនៅលេខរៀងទី៥ បន្ទាប់ពីប្រកួតបាន ៤ដងមាន ៧ ពិន្ទុ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ជំនួបរវាងក្រុមភូមិផងរបង Tottenham ទល់និងអ្នកជិតខាង Arsenal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា ៥ដងចុងក្រោយBarcelona ឈ្នះ២ ចាញ់២និងស្មើ១ ខណៈជួបគ្នាចុងក្រោយនៅខែឧសភា ២០២៤ ក្រុមម្ចាស់ផ្ទះលត់ភ្ញៀវ Barcelona ក្នុងលទ្ធផល ៤ទល់និង២។ ២.ពត៌មានក្រុមGirona(ម្ចាស់ផ្ទះ) Girona នឹងត្រូវជួបជាមួយ Barcelona នៅ Montilivi ដោយគ្មាន Oriol Romeu ដោយសារលក្ខខណ្ឌកិច្ចសន្យា […]