
បរទេស៖ ខ្សែការពាររបស់ក្លឹប Bayern Munich កីឡាករ Alphonso Davies បានទទូចថា រូបគេគឺរីករាយនឹងអាជីពរបស់ខ្លួននៅក្លឹប Bayern Munich បើទោះបីមានពាក្យចរចាមរ៉ាមថា ក្លឹបយក្សនៅ អេស្ប៉ាញ Real Madrid បានបើកការចាប់អារម្មណ៍លើខ្លួនយ៉ាងណាក្តី។ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប ១៧៩ដងតាំងពីផ្ទេរទៅកាន់ក្លឹប FC Bayern Munich កាលពីខែមករាឆ្នាំ២០១៩។ ក្នុងរយៈពេល៥ឆ្នាំជាមួយនឹងក្លឹបអាល្លីម៉ង់មួយនេះរូបគេទទួលបានជោគជ័យជាខ្លាំង ខណៈបច្ចុប្បន្នមានការផ្សារភ្ជាប់ជាខ្លាំងនឹងចាកចេញពីទីលាន Allianz Arena ។ ខ្សែការពារកាណាដារូបនេះបានឈានចូលកុងត្រារយៈពេល១៨ខែជាមួយនឹង Bayern ដែលកុងត្រារបស់គេបច្ចុប្បន្ននឹងផុតសុពលភាពនៅរដូវកាល២០២៤-២៥។
យ៉ាងណាមិញបច្ចុប្បន្នមិនទាន់របាយការណ៍ណាមួយបានបញ្ជាក់ថា ខ្សែការពាររូបនេះយល់ព្រមបន្តកុងត្រាថ្មីនៅឡើយ ខណៈមានពាក្យចរចាមរាមជាច្រើនទាក់ទងនឹងអនាគតរបស់ខ្សែការពាររូបនេះផ្ទេរទៅ Real Madrid រដូវកាលក្រោយ។ ទោះបីជាយ៉ាងណាមិញ និយាយនៅក្នុងកម្មវិធី Talkshow kicker លោក Davies បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ល្អនៅទីនេះ ខ្ញុំលេងឲ្យក្រុមដ៏អស្ចារ្យមួយនៅអឺរ៉ុប។ ខ្ញុំផ្តោត និងផ្តល់អ្វីគ្រប់យ៉ាងឲ្យទៅក្រុម និងអ្នកគាំទ្រ។»

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



