
(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើក្រូអាត Ivan Rakitić បានបញ្ចប់ការធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Al Shabab នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយកុងត្រារបស់គាត់ជាមួយក្លឹប Sevilla នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាមួយគ្នានេះដែរ កិច្ចសន្យារបស់អតីតកីឡាករ Barcelona នៅក្លឹបថ្មី នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំកន្លះ។
បច្ចុប្បន្ន Rakitić មានវ័យ ៣៥ឆ្នាំ ដោយបានចាប់ផ្តើមការប្រកួត ២២លើក ស៊ុតបាន ២គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Sevilla នារដូវកាលនេះ។ គួរកត់សម្គាល់ថា Rakitić បានដើរតួយ៉ាងសំខាន់ក្នុងពានរង្វាន់ Europa League ជាមួយ Sevilla ក្នុងឆ្នាំ ២០១៤ និង ២០២៣ ខណៈរូបលោក បានឈ្នះពានរង្វាន់ La Liga ៤ដង ជាមួយក្លឹប Barcelona រួមជាមួយនឹងការឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៥ ផងដែរ៕
ប្រភព៖ The Athletic & Fabrizio Romano

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ […]



