

(អេស៉្បាញ)៖ ក្រោយលេចឮដំណឹងថា គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល។ ទន្ទឹមនឹងនេះ លោក Mikel Arteta ក៏កំពុងពិចារណាចាកចេញពីក្រុមកាំភ្លើងធំ Arsenal ដូចគ្នា។ ជាមួយគ្នានេះដែរ ក្លឹបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅផ្ទេរដ៏មានសក្កដានុពល ដោយចង់បានលោក Mikel Arteta ដើម្បីជំនួសគ្រូបង្វឹក Barcelona បច្ចុប្បន្នលោក Xavi ដែលរដូវកាលក្រោយរូបគាត់មិនមានវដ្តមានដឹកនាំក្លឹបនោះឡើយ។

រំលឹកដែរថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤១ឆ្នាំ បានក្លាយជាគ្រូបង្វឹកក្រុម Arsenal ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដោយបានដឹកនាំឈ្នះពានរង្វាន់ FA Cup ១ដង និងពានរង្វាន់ Community Shields ២ដង។ បន្ថែមពីនេះ លោក Mikel Arteta ធ្លាប់លេងនៅថ្នាលយុវជនរបស់ក្លឹប Barcelona ។ បើទោះជាយ៉ាងនេះក្តី Arsenal នៅមានការប្រកួតជាច្រើនទៀតក្នុងរដូវកាលនេះ ខណៈអ្នកគាំទ្របានបង្ហាញសោកសៅ ក្រោយបែកធ្លាយរបាយការណ៍នេះ៕
ប្រភព៖ SPORTBIBLE

ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្លូវការ! Real Madrid ចុះកុងត្រា៦ឆ្នាំ លើអតីតខ្សែការពារ Man Utd ម្នាក់ផ្ទេរពី Benfica សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ […]



