
លោក Jurgen Klinsmann ចង់អោយខ្សែប្រយុទ្ធឆ្នើម Son Heung-min បញ្ចេញអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួត ព្រឹត្តការណ៏ បាល់ទាត់ ដ៏ធំប្រចាំទ្វីបអាស៊ីគឺ Asian Cup នៅពេលដែលកូរ៉េខាងត្បូងនិងត្រូវជួបប្រកួតជាមួយម៉ាឡេស៊ីនៅថ្ងៃ ព្រហស្បតិ៍នេះវេលាម៉ោង ៦ និង ៣០នាទី យប់នេះមុនឈានទៅការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ។
Son ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមមាន់ខ្នាយមាស Tottenham ព្រមទាំងបានដើរតួនាទីនិងប្រធានក្រុមកូរ៉េខាងត្បូងបាន ស៊ុតបាល់ ប៉េណាល់ទីក្នុងលទ្ធផលស្មើ ២ទល់និង២ ជាមួយ Jordan កាលពីលើកមុន ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ដោយបច្ចេកទេស នៅកាតានេះនៅឡើយទេ។បើទោះបីជាប្រកួតបើកឆាកពួកគេបានយកឈ្នះបារ៉ែន ៣ទល់និង១ប៉ុន្តែ Son មិនអាចរកបានគ្រាប់បាល់នៅឡើយទេ។
ទោះយ៉ាងណាក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងត្រូវបានគេរំពឹងយ៉ាងពេញទំហឹងអាចយកឈ្នះទល់នឹងក្រុមបាតតារាងនៃពូល E និងដោយគ្មានពិន្ទុឬគ្រាប់បាល់បញ្ចូលទីនោះ។ វីរបុរសអាល្លឺម៉ង់ Klinsmann ដែលធ្លាប់ឈ្នះ World Cup ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹករបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំមុន បាននិយាយថា :វាជាដំណើរការធម្មតសម្រាប់ការប្រកួត ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺគាត់ (Son) និងទទួលបានការយកចិត្តទុកដាក់ជាពិសេស ។មានន័យថាពេលដែលរូបគេទទួលបានបាល់ នឹងមានកីឡាករ២ ទៅ ៣ តាមបិទគាត់ភ្លាម ដូច្នេះគាត់និងត្រូវធ្វើការការពារពីគូប្រកួត ព្រោះតែបទពិសោធន៏ដ៏ច្រើនរបស់គាត់នៅ Premier League ។លោក Klinsmann បន្តថាៈ Son ដឹងពីរបៀបដោះស្រាយជាមួយវាជាមួយការបំលាស់ទី និងចល័តខ្លួនដើម្បីរកកន្លែងដែលទំនេរ និង ឪកាសបញ្ចប់ទីខ្ញុំគិតថាគាត់ធ្វើវាបាន។ យើងទាំងអស់គ្នាសង្ឃឹមថាគាត់នឹងបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់អោយបានច្រើនឡើងក្នុងអំឡុងពេលនៃការប្រកួតខាងមុខនេះ។
ប្រភព:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



