Close
Ads: 88BOL
Featured-Image
Man United បង្កើតកំណត់ត្រាថ្មីនៅ Premier League ដែលអាចធ្វើឱ្យលោក Sir Jim ព្រួយបារម្ភ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United មិនអាចមានលទ្ធភាពក្នុងការបន្តការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ក្រោមការដឹកនាំម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe នោះទេ ទោះបីជាលោកជាអ្នកវិនិយោគថ្មីនៅ Old Trafford ក៏ដោយ។ រំលឹកដែរថា Man Utd បានប្រកាសពី CEO ថ្មីលោក Omar Berrada ដែលផ្លាស់មកពីគូប្រជែង Manchester City ហើយកំពុងសម្លឹងមើលនូវការពង្រឹងចំនួន ៤ ផ្នែកនៅក្នុងទីផ្សាររដូវក្តៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United have just set new Premier League record which will worry Sir Jim Ratcliffe

គួរកត់សម្គាល់ថា អ្នកចាត់ការទូទៅលោក Erik ten Hag ស្នើដល់ក្លឹបជាកំហិត ដើម្បីចំណាយលើកីឡាករថ្មី ដោយ​សារ Man Utd ចង់បានការប្រកួតប្រជែងនៅ Premier League។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Kieran Maguire អះអាងថា Man United នៅតែជំពាក់តួលេខកំណត់ត្រាតម្លៃផ្ទេរ ដោយគាត់បាននិយាយទៅកាន់ Football Insider យ៉ាងដូច្នេះថា «ខ្ញុំបានឃើញឯកសាររួចហើយ ការចំណាយលើការផ្ទេររបស់ Manchester United បានកើនឡើងដល់ ៣៦៤លានផោន ដែលជាកំណត់ត្រា មិនមែនតែក្លឹប (Man Utd) ប៉ុណ្ណោះទេ សូម្បីក្លឹបដទៃក៏ជាប់កំណត់ត្រានេះដូចគ្នា»

Ratcliffe and Ten Hag met for the first time earlier this month. (Image Credit: Getty)

លោក Kieran Maguire បាននិយាយបន្ថែមថា «ការចំណាយច្រើនលើសលប់ មិនមែនជាយុទ្ធសាស្ត្រដ៏ល្អបំផុតនោះទេ»។ «ក្នុងខែមករា ឆ្នាំ២០២៤ នេះអាចមានសក្តានុពលពាក់ព័ន្ធនឹងសាច់ប្រាក់ចេញពីក្លឹប ប៉ុន្តែមិនមែនសម្រាប់ការចុះហត្ថលេខាលើកីឡាករថ្មីនោះទេ»។ ទន្ទឹមនឹងនេះផងដែរ ការ​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​កីឡាករ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​មិន​បាន​ជោគជ័យ​សម្រាប់ Man Utd នោះឡើយ ហើយ​លោក Berrada ត្រៀម​នឹង​ណែនាំ​ច្បាប់​ថ្មី​នៅ​ពេល​គាត់​មក​ដល់៕

Sunday is the first time Ratcliffe has attended a United game since completing his minority takeover. (Image Credit: Getty)

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មាន The Athletic បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lewandowski ស៊ុត៣គ្រាប់ជួយ Barcelona បំបាក់ក្រុម Valencia ដែលមានគ្នាត្រឹម១០នាក់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។ គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol