Close
Sponsor ads Featured-Image
Man United បង្កើតកំណត់ត្រាថ្មីនៅ Premier League ដែលអាចធ្វើឱ្យលោក Sir Jim ព្រួយបារម្ភ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United មិនអាចមានលទ្ធភាពក្នុងការបន្តការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ក្រោមការដឹកនាំម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe នោះទេ ទោះបីជាលោកជាអ្នកវិនិយោគថ្មីនៅ Old Trafford ក៏ដោយ។ រំលឹកដែរថា Man Utd បានប្រកាសពី CEO ថ្មីលោក Omar Berrada ដែលផ្លាស់មកពីគូប្រជែង Manchester City ហើយកំពុងសម្លឹងមើលនូវការពង្រឹងចំនួន ៤ ផ្នែកនៅក្នុងទីផ្សាររដូវក្តៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United have just set new Premier League record which will worry Sir Jim Ratcliffe

ads

គួរកត់សម្គាល់ថា អ្នកចាត់ការទូទៅលោក Erik ten Hag ស្នើដល់ក្លឹបជាកំហិត ដើម្បីចំណាយលើកីឡាករថ្មី ដោយ​សារ Man Utd ចង់បានការប្រកួតប្រជែងនៅ Premier League។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Kieran Maguire អះអាងថា Man United នៅតែជំពាក់តួលេខកំណត់ត្រាតម្លៃផ្ទេរ ដោយគាត់បាននិយាយទៅកាន់ Football Insider យ៉ាងដូច្នេះថា «ខ្ញុំបានឃើញឯកសាររួចហើយ ការចំណាយលើការផ្ទេររបស់ Manchester United បានកើនឡើងដល់ ៣៦៤លានផោន ដែលជាកំណត់ត្រា មិនមែនតែក្លឹប (Man Utd) ប៉ុណ្ណោះទេ សូម្បីក្លឹបដទៃក៏ជាប់កំណត់ត្រានេះដូចគ្នា»

Ratcliffe and Ten Hag met for the first time earlier this month. (Image Credit: Getty)

លោក Kieran Maguire បាននិយាយបន្ថែមថា «ការចំណាយច្រើនលើសលប់ មិនមែនជាយុទ្ធសាស្ត្រដ៏ល្អបំផុតនោះទេ»។ «ក្នុងខែមករា ឆ្នាំ២០២៤ នេះអាចមានសក្តានុពលពាក់ព័ន្ធនឹងសាច់ប្រាក់ចេញពីក្លឹប ប៉ុន្តែមិនមែនសម្រាប់ការចុះហត្ថលេខាលើកីឡាករថ្មីនោះទេ»។ ទន្ទឹមនឹងនេះផងដែរ ការ​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​កីឡាករ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​មិន​បាន​ជោគជ័យ​សម្រាប់ Man Utd នោះឡើយ ហើយ​លោក Berrada ត្រៀម​នឹង​ណែនាំ​ច្បាប់​ថ្មី​នៅ​ពេល​គាត់​មក​ដល់៕

Sunday is the first time Ratcliffe has attended a United game since completing his minority takeover. (Image Credit: Getty)

ប្រភព៖ sportbible

អត្ថបទទាក់ទង