Close
Sponsor ads Featured-Image
ខ្សែបម្រើការពារម្នាក់របស់ MAN CITY កៀកនឹងចូលរួមជាមួយ WEST HAM ក្នុងលក្ខខណ្ឌខ្ចីជើង
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗពីគេហទំព័រដ៏ល្បី បានឲ្យដឹងថា ខ្សែបម្រើការពារកណ្តាល Kalvin Phillips របស់ក្លឹបមេឃខៀវ Manchester City បានយល់ព្រមផ្ទេរទៅកាន់ក្លឹបញញួរធំ West Ham United ក្នុងលក្ខខណ្ឌខ្ចីជើងដល់ខែមិថុនា ក្នុងរដូវកាលនេះ ដោយក្លឹបញញួរធំមានជម្រើសក្នុងការទិញផ្តាច់។ ទន្ទឹមនឹងនេះ ក្លឹប West Ham បានយល់ព្រមលើប្រាក់ឈ្នួល ១៤០,០០០ផោន ក្នុង១សប្តាហ៍ ក៏ដូចជាការបង់ថ្លៃខ្ចីជើងឲ្យ Man City ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

West Ham: Pundit rages over Man City star Kalvin Phillips development

ads

មិនតែប៉ុណ្ណោះ អតីតកីឡាករក្រុម Leeds រូបនេះមិនបានចាប់ផ្តើមការប្រកួតនៅ Premier League ជាមួយ Man City នៅរដូវកាលនេះនោះទេ ដោយបានអស់សង្ឃឹម ក្រោយមិនកៅនៅជម្រើសជាតិអង់គ្លេសសម្រាប់ Euro ២០២៤ ក្នុង​រដូវក្តៅ​នេះ ហាក់បីដូចជារង្គោះរង្គើបន្តិច។ ជាក់ស្តែង ក្រុម Crystal Palace, Newcastle និង Juventus សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករវ័យ ២៨ឆ្នាំ ម្នាក់នេះប៉ុន្តែក្រុម West Ham គឺជាក្លឹបតែមួយគត់ដែលបានធ្វើកិច្ចព្រមព្រៀងជិតរួចរាល់ ខណៈ Phillips ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ៕

ប្រភព៖ THE SUN & GOAL

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ)
featured image

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli […]

ចុចអានបន្ត
អត្ថបទទាក់ទង