Close
Sponsor ads Featured-Image
Rio Ferdinand ចេញមកបញ្ជាក់ថា មានតែកីឡាករម្នាក់ប៉ុណ្ណោះដែលឈឺចាប់ជាងគេ ក្រោយលោក Sir Alex ចាកចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហើបថា Robin van Persie គឺជាកីឡាករតែម្នាក់គត់ដែលនៅក្នុងក្រុមពេលនោះមានការឈឺចាប់ខ្លាំងជាងគេពេលដែលទទួលបានដំណឹងថាលោក Sir Alex Ferguson ប្រកាសចូលនិវត្តនិ៍។ និយាយនៅក្នុងកម្មវិធី Obi One Podcast ជាមួយនឹងអតីតកីឡាករ CHelsea លោក John Obi Mikel លោក Rio Ferdinand បាននិយាយថា៖ «ក្នុងសារ WhatsApp ចាប់ផ្តើមវឹកវរភ្លាមៗមុនពេលព័ត៌មាននេះដឹងដល់ការសែត។ ហើយពេលព្រឹក អ្នករាល់គ្នាបានឆាតសួរគ្នា និយាយអំពីការដែលលោក Sir Alex ចាកចេញ។ ខ្ញុំមិនអាចបំភ្លេចពេលនោះបានឡើយ។ កីឡាកររាល់គ្នាបានមើលមុខគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយខ្ញុំចាប់ច្បាស់ថាពេលនោះគឺ Robin van Persie ដែលទើបតែចុះកុងត្រា ពីព្រោះតែលោក Sir Alex នៅទីនោះ ។ ខ្ញុំមើលទៅគាត់ គាត់ស្ទើតែស្រក់ទឹកភ្នែកទៅហើយ។ ទោះបីជាគាត់មានរដូវកាលដ៏ពិបាកជាមួយនឹងលោក Sir Alex ប៉ុន្តែគាត់បានបង្ហាញការគោរពដល់លោក Sir Alex ជាងខ្លាំង៕»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Robin van Persie: Would I have joined Man Utd if I knew Fergie was retiring? - Planet Football

ads

អត្ថបទទាក់ទង