Close
Featured-Image
Rio Ferdinand ចេញមកបញ្ជាក់ថា មានតែកីឡាករម្នាក់ប៉ុណ្ណោះដែលឈឺចាប់ជាងគេ ក្រោយលោក Sir Alex ចាកចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហើបថា Robin van Persie គឺជាកីឡាករតែម្នាក់គត់ដែលនៅក្នុងក្រុមពេលនោះមានការឈឺចាប់ខ្លាំងជាងគេពេលដែលទទួលបានដំណឹងថាលោក Sir Alex Ferguson ប្រកាសចូលនិវត្តនិ៍។ និយាយនៅក្នុងកម្មវិធី Obi One Podcast ជាមួយនឹងអតីតកីឡាករ CHelsea លោក John Obi Mikel លោក Rio Ferdinand បាននិយាយថា៖ «ក្នុងសារ WhatsApp ចាប់ផ្តើមវឹកវរភ្លាមៗមុនពេលព័ត៌មាននេះដឹងដល់ការសែត។ ហើយពេលព្រឹក អ្នករាល់គ្នាបានឆាតសួរគ្នា និយាយអំពីការដែលលោក Sir Alex ចាកចេញ។ ខ្ញុំមិនអាចបំភ្លេចពេលនោះបានឡើយ។ កីឡាកររាល់គ្នាបានមើលមុខគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយខ្ញុំចាប់ច្បាស់ថាពេលនោះគឺ Robin van Persie ដែលទើបតែចុះកុងត្រា ពីព្រោះតែលោក Sir Alex នៅទីនោះ ។ ខ្ញុំមើលទៅគាត់ គាត់ស្ទើតែស្រក់ទឹកភ្នែកទៅហើយ។ ទោះបីជាគាត់មានរដូវកាលដ៏ពិបាកជាមួយនឹងលោក Sir Alex ប៉ុន្តែគាត់បានបង្ហាញការគោរពដល់លោក Sir Alex ជាងខ្លាំង៕»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Robin van Persie: Would I have joined Man Utd if I knew Fergie was retiring? - Planet Football

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ)
featured image

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ […]

ចុចអានបន្ត
អត្ថបទទាក់ទង