Close
Ads: 88BOL
Featured-Image
ស្ងាត់ៗ Arsenal ចុះកុងត្រាលើខ្សែបម្រើឆ្នើមម្នាក់រួចជាស្រេច ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បាននាំមុខក្នុងការចុះកុងត្រាលើខ្សែបម្រើ Real Sociedad គឺ កីឡាករ Martin Zubimendi នៅទីផ្សាររដូវក្តៅខាងមុខ។ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបានក្លាយជាកូនសោរដ៏សំខាន់សម្រាប់ក្រុមយក្សដែលមូលដ្ឋាននៅប្រទេសអេស្ប៉ាញនៅរដូវកាលនេះ ដោយបានបង្ហាញវត្តមាន២០លើកក្នុងក្របខណ្ឌ La Liga និងអាចរកបាន៤គ្រាប់ ជាមួយនឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន១។ Zubimendi បានឡើងពីថ្នាល់យុវជនរបស់ក្រុ​ម Real Sociedad កាលពីឆ្នាំ២០១៩ និងបានបង្ហាញវត្តមានសរុប១៧២ប្រកួតតាំងពីពេលនោះមក។ យ៉ាងណាមិញយោងទៅតាមសារព័ត៌មានអេស្ប៉ាញ់ AS តាមរយៈ The Mirror បានចុះផ្សាយថា ក្រុម Arsenal កំពុងខិតកាន់តែកៀកក្នុងការបិទបញ្ចប់កិច្ចព្រមព្រៀងខ្សែបម្រើឆ្នើមរូបនេះ។ របាយការណ៍ខាងលើក៏បានបន្ថែមថា Zubimendi នឹងមានពាក្យចរចាមរ៉ាមផ្ទេរទៅកាន់ក្លឹប Arsenal ទៀតឡើយ ប៉ុន្តែជំនួសមកវិញរូបគេនឹងផ្ទេរទៅកាន់ទីនោះនៅពេលបញ្ចប់រដូវកាលនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 'closing in on Martin Zubimendi signing'

អត្ថបទទាក់ទង