
លំដាប់ទីពីរដែលដឹកនាំដោយវីរបុរសក្រុមបិសាចក្រហមលោក Michael Carrick មកពីក្របខណ្ឌ Championship មកកាន់កីឡដ្ឋាន Stamford Bridge សម្រាប់ជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup របស់ពួកគេនាវេលាម៉ោង ៣រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។ Chelsea ដែលមានឪកាសស៊ុតរហូតដល់ទៅ ១៨ ដងក្នុងជើងទីមួយនៅកីឡដ្ឋាន Riverside ខណៈ Cole Palmer មានឱកាសរក បាន៣គ្រាប់ប៉ុន្តែ ពួកគេ មិនអាចបញ្ចប់ទីបាននោះទេ។ ដូច្នេះក្រុមលោក Mauricio Pochettino សម្លឹងរកបានគ្រាប់បាល់ យ៉ាងហោចណាស់២គ្រាប់ ដើម្បីកក់ កៅអី ទៅវគ្គផ្តាច់ព្រ័ត្របាន។ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះនៅគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ៤ចាញ់២ ខណៈ MIddlebrough ឈ្នះ៣ចាញ់ ២ស្មើ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៦ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺChelsea តែងផ្តួល Middlebrough ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺជំនួប៩ប្រកួតចុងក្រោយ Middlebrough មិនអាច តដៃវាយបកលើក្រុម Chelsea បាននោះទេ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Ben Chilwell អាចនឹងចាប់ផ្តើមចូលលេងលើកដំបូងតាំងពីខែកញ្ញាក្រោយចូលលេងជាកីឡាករបម្រុងទល់នឹង Fulham កាលពីប្រកួតលើកមុន។
Chelsea បន្តអវត្តមានកីឡាករតិចជាង៧នាក់ដោយសាររបួស ខណៈ Nicolas Jackson កំពុងបំពេញកាតព្វកិច្ចនៅAFCON។
Armando Broja ដែលមានទំនាក់ទំនងក្នុងការចាកចេញអាចនិងជាប់ត្រឹមជម្រើសកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, T Silva, Colwill; Caicedo, Fernandez; Madueke, Gallagher, Sterling; Palmer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមMiddlebrough(ភ្ញៀវ)
Middlesbrough សង្ឃឹមថានឹងមានវត្តមាន Isaiah Jones ក្រោយចូលលេងជម្រើសដំបូងប្រកួតស្មើ ១ទល់និង១ ជាមួយ Rotherham ។
Luke Ayling និង Sam Greenwood ទាំងពីរមិនទាន់មានសិទ្ធចូលលេងខណៈ Sam Silvera, Riley McGree និង Seny Dieng កំពុងបំពេញកាតព្វអោយជម្រើសជាតិ។ Marcus Forss អាចនឹងដឹកនាំក្រុម Boro ជាមួយនឹងកីឡាករ Emmanuel Latte Lath ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៤ នាក់ដែលអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGlover; Ayling, Fry, Clarke, Engel; Barlaser, Howson; Hackney, Rogers, Azaz; Forss
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea៣ : ១ Middlebrough
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



