Close
Ads: 88BOL
Featured-Image
ហាកអស់ពី Haaland! Real Madrid ដាក់គោលដៅទី២ ដើម្បីនាំយកកីឡាករ Man City ម្នាក់នេះវិញ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ មនុស្សយន្ត Erling Haaland គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករពីររូបរបស់ក្លឹបមេឃខៀវ Manchester City ដែលស្ថិតនៅក្នុងបញ្ជីការផ្ទេររបស់អ្នកចាត់ការទូទៅលោក Florentino Perez របស់ក្លឹបអធិរាជស Real Madrid នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។ ទន្ទឹមនឹងនេះ ភ្នាក់ងាររបស់ Haaland អ្នកនាង Rafaela Pimenta បាននិយាយអះអាងថា «ក្លឹប Real Madrid កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារ Yan Couto របស់ក្លឹប Man City ទៅកាន់រដ្ឋធានីអេស្ប៉ាញ»។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Yan Couto - Welcome to Real Madrid? 2024 - Best Skills Show | HD - YouTube

គួរកត់សម្គាល់ថា ខ្សែការពារ Couto ដែលបានចូលរួមជាមួយក្រុមកំពូលតារាង La Liga លេងនៅក្លឹប Girona លើលក្ខខណ្ឌខ្ចីជើងជាលើកទី៣ កាលពីខែកក្កដា ឆ្នាំមុន បានក្លាយជាកីឡាករឆ្នើមនៅក្នុងក្រុមរបស់លោកគ្រូ Michel នារដូវកាលនេះ ដោយរកបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដងក្នុងការបង្ហាញខ្លួន ២៣លើក។ គួរជម្រាបផងដែរថា ទម្រង់លេងរបស់គាត់(Couto)សម្រាប់ក្រុម Girona បានធ្វើឱ្យខ្សែការពារវ័យ ២១ ឆ្នាំរូបនេះត្រូវបានកោះហៅទៅចូលក្រុមជម្រើសជាតិប្រេស៊ីល ដែលគាត់នឹងត្រូវបង្ហាញខ្លួននៅក្នុងការប្រកួតជម្រុះ World Cup ទល់នឹង Venezuela និង Uruguay ។ បន្ថែមពីនេះ Couto មានតម្លៃខ្ពស់ ដែលបានចូលរួមជាមួយ Man City ពីក្រុម Coritiba ក្នុងឆ្នាំ២០២០ លើតម្លៃផ្ទេរ ៥.៥លានផោន ដែលពេលនេះកំពុងតាមដានដោយ Real Madrid នេះបើយោងតាមសារព័ត៌មាន ​​Marca៕

Yan Couto to spend his third year at Girona | Girona FC | Web Oficial

Yan Couto: Celtic still hope to persuade Manchester City right-back to join on season-long loan | Football News | Sky Sports

ប្រភព៖ sportbible

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol