
(អេស៉្បាញ)៖ មនុស្សយន្ត Erling Haaland គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករពីររូបរបស់ក្លឹបមេឃខៀវ Manchester City ដែលស្ថិតនៅក្នុងបញ្ជីការផ្ទេររបស់អ្នកចាត់ការទូទៅលោក Florentino Perez របស់ក្លឹបអធិរាជស Real Madrid នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។ ទន្ទឹមនឹងនេះ ភ្នាក់ងាររបស់ Haaland អ្នកនាង Rafaela Pimenta បាននិយាយអះអាងថា «ក្លឹប Real Madrid កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារ Yan Couto របស់ក្លឹប Man City ទៅកាន់រដ្ឋធានីអេស្ប៉ាញ»។
គួរកត់សម្គាល់ថា ខ្សែការពារ Couto ដែលបានចូលរួមជាមួយក្រុមកំពូលតារាង La Liga លេងនៅក្លឹប Girona លើលក្ខខណ្ឌខ្ចីជើងជាលើកទី៣ កាលពីខែកក្កដា ឆ្នាំមុន បានក្លាយជាកីឡាករឆ្នើមនៅក្នុងក្រុមរបស់លោកគ្រូ Michel នារដូវកាលនេះ ដោយរកបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដងក្នុងការបង្ហាញខ្លួន ២៣លើក។ គួរជម្រាបផងដែរថា ទម្រង់លេងរបស់គាត់(Couto)សម្រាប់ក្រុម Girona បានធ្វើឱ្យខ្សែការពារវ័យ ២១ ឆ្នាំរូបនេះត្រូវបានកោះហៅទៅចូលក្រុមជម្រើសជាតិប្រេស៊ីល ដែលគាត់នឹងត្រូវបង្ហាញខ្លួននៅក្នុងការប្រកួតជម្រុះ World Cup ទល់នឹង Venezuela និង Uruguay ។ បន្ថែមពីនេះ Couto មានតម្លៃខ្ពស់ ដែលបានចូលរួមជាមួយ Man City ពីក្រុម Coritiba ក្នុងឆ្នាំ២០២០ លើតម្លៃផ្ទេរ ៥.៥លានផោន ដែលពេលនេះកំពុងតាមដានដោយ Real Madrid នេះបើយោងតាមសារព័ត៌មាន Marca៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



