
(អាល្លឺម៉ង់)៖ ខ្សែប្រយុទ្ធស្លាប Jadon Sancho បានត្រលប់មកកាន់ទ្រនំចាស់ Borussia Dortmund វិញ កាលពីដើមខែមករា ក្នុងលក្ខខ័ណ្ឌខ្ចីជើង បន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយគ្រូបង្វឹកលោក Erik ten Hag ដោយរូបគាត់ជាប់គាំងនៅក្រុមជម្រើស ១១នាក់ ដំបូងអស់រយៈពេលជិត ៤ខែ។ ថ្លែងទៅកាន់ប៉ុស្តិ៍ YouTube របស់ក្លឹប Dortmund កីឡាករ Sancho បាននិយាយថា «នៅក្នុងវីដេអូឃ្លីប Vegas នោះ គាត់ [Marco Reus] ដែលជាប្រធានក្រុម បានប្រាប់ខ្ញុំឱ្យត្រលប់មកកាន់ Dortmund វិញ»។ ដូច្នេះវាជាការពិភាក្សាលើកដំបូងជាមួយគាត់ ក្នុងអំឡុងពេលប្រកួតមិត្តភាពមុនបើករដូវកាល រវាងក្រុម Man United និង Dortmund ក្នុងខែកក្កដា ឆ្នាំទៅមិញនេះ។
គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះបានចាកចេញពី Dortmund ក្នុងឆ្នាំ ២០២១លើតម្លៃ ៧៥លានផោន ផ្ទេរមកកាន់ Old Trafford ដោយបានបង្ហាញខ្លួន ៨២លើក ស៊ុតបញ្ចូលទីបាន ១២គ្រាប់ និង assist ៨ដង សម្រាប់ Man United៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



