

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងជំហរក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Savio របស់ក្លឹប Troyes ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ជាមួយនឹងកិច្ចព្រមព្រៀងដែលអាចនឹងត្រូវបានបញ្ចប់ក្នុងតម្លៃតិចជាង ១០លានផោន។ កីឡាករវ័យ ១៩ឆ្នាំ បានចូលរួមជាមួយ Girona ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុម Troyes កាលពីខែកក្កដាឆ្នាំមុន ដោយបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍សម្រាប់ក្រុមកំពូលតារាង La Liga ឆឆ្នាំនេះ ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ និង Assist ៥ដងក្នុងការបង្ហាញខ្លួន ២៣លើក។

គួរកត់សម្គាល់ថា ក្លឹបជាច្រើនកំពុងចាប់អារម្មណ៍លើកីឡាករវ័យជំទង់រូបនេះ ប៉ុន្តែបើយោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា Man City គឺជាក្រុមដែលមានការពេញចិត្តយ៉ាងខ្លាំង ក្នុងចុះកុងត្រានាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ។ ទន្ទឹមនឹងនេះ ក្លឹប Troyes អាចស្នើសុំយ៉ាងហោចណាស់ ៣០លានផោន ពីក្លឹបផ្សេងទៀត ប៉ុន្តែ Man City នឹងចំណាយត្រឹមតែមួយភាគបីនៃតម្លៃនោះប៉ុណ្ណោះ៕
ប្រភព៖ sportsmole

ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹបថាពួកគេបានតែងតាំងLegend របស់ខ្លួនគឺកីឡាករ Darren Fletcher ជាគ្រូបង្វឹកថ្មីនៃក្រុមយុវជនថ្នាលអាយុក្រោម 18 ឆ្នាំ។Fletcher ជំនួសតួនាទីលោក Adam Lawrence។គួររំលឹកថាកាលពីខែឧសភា Man. United បានបញ្ជាក់ថា Adam Lawrence នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកអាយុក្រោម 18 ឆ្នាំ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅក្លឹបផ្សងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Lawrence បានចូលរួមជាមួយ Man.United ក្នុងខែមករាឆ្នាំ 2021 ពីក្រុម Charlton ជាកន្លែងដែលគាត់បានបម្រើការជាប្រធានគ្រូបង្វឹក។ដំបូងឡើយ គាត់ជាគ្រូបង្គោលក្រុមក្រុមអាយុក្រោម 16 ឆ្នាំរបស់Man. United មុនពេលគាត់ត្រូវបានដំឡើងឋានៈឱ្យមើលការខុសត្រូវលើក្រុមអាយុក្រោម 18 ឆ្នាំ ពីរឆ្នាំក្រោយមក។ គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងក្រុមអាយុក្រោម 18 ឆ្នាំ ដែលនាំឱ្យពួកគេទទួលបានពានរង្វាន់បីក្នុងយុទ្ធនាការ 2023/24 […]



