Close
Featured-Image
អនាគត Benzema នៅអារ៉ាប់ស្ថិតក្នុងមន្ទិលសង្ស័យខ្លាំង ជុំវិញការផ្លាស់ប្តូរក្លឹប
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ អនាគតរបស់អតីតខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema នៅតែបើកជំហលើការផ្ទេរដដែល ខណៈដែលកិច្ចប្រជុំនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ។ ដោយឡែក Benzema មិន​បាន​ទៅហ្វឹកហាត់​ជាមួយ​ក្រុម​ Al Ittihad នោះឡើយ ដោយសារ​តែការ​ពិភាក្សា​បន្ថែម​ទៀត​អំពី​អនាគតរបស់គាត់ជាមួយប្រធានក្លឹប។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីតទទូចឱ្យ Benzema ស្នាក់នៅ Saudi Pro League បន្ត ហើយនឹងបានជម្រុញឲ្យគាត់ផ្ទេរទៅក្លឹបមួយផ្សេងទៀត ដែលស្ថិតនៅក្នុងលីគអារ៉ាប់ នាខែមករានេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 1 person, playing football and text

ទន្ទឹមនឹងនេះ មធ្យោបាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ គឺការកាត់ប្រាក់បៀវត្សរ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈបច្ចុប្បន្នមានកម្រិតប្រាក់ឈ្នួលថ្លៃពេក។ គួរជម្រាបផងដែរថា ម្ចាស់ក្លឹប Olympique Lyon លោក Textor បានព្យាយាមបញ្ចុះបញ្ចូល Benzema ឲ្យត្រលប់មកកាន់ទឹកដីបារាំងវិញកាលពីសប្តាហ៍មុន ប៉ុន្តែបរាជ័យ៕

ប្រភព៖ Fabrizio Romano

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង