(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Brighton & Hove Albion F.C. បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយកីឡាករ Valentín Barco របស់ក្លឹប Boca Juniors លើតម្លៃផ្ទេរ ១០លានដុល្លារ ។ គួរជម្រាបផងដែរថា កីឡាករវ័យ ១៩ ឆ្នាំរបស់អាហ្សង់ទីនរូបនេះ មានកិច្ចសន្យាកុងត្រារហូតដល់ឆ្នាំ២០២៨ ជាមួយក្លឹប Brighton៕
ប្រភព៖ Fabrizio Romano
ស្អាតហើយ ល្បីទៀត! កញ្ញារ៉ាប៊ីបានធ្វើរឿងមួយនេះ ដោយចុះទៅ Surprise កូនកំលោះ កូនក្រមុំ ដែលជាអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដល់រោងការដោយផ្ទាល់នៅខេត្តកំពត ហើយច្រៀងចម្រៀងជាច្រើនបទ ព្រមទាំងជូនកាដូអនុស្សាវរីយដល់កូនកំលោះ កូនក្រមុំប្រកបដោយភាពរីករាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះខ្លាំង! មិនដល់២៤ម៉ោងផង វីដេអូ Surprise មង្គលការអតិថិជន របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយកញ្ញារ៉ាប៊ីមានអ្នកទស្សនាជិត ៣លាននាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ភ្ញៀវកិត្តិយសកំពុងតែទទួលទានអាហារ ព្រមទាំងក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រាបៀរវឌ្ឍនៈ, ដ្រាហ្គិន, គ្រុឌ និងភេសជ្ជៈ វី-អាកទីវ សុខៗ ស្រាប់តែលេចវត្តមានកំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា រ៉ាប៊ី ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងពេញរោងការ។ រ៉ាប៊ីបានជូនពរគូស្វាមីភរិយាថ្មី និងច្រៀងចម្រៀងជាច្រើនបទ ដែលបានញ៉ាំងបរិយាកាសមង្គលការកាន់តែរីករាយ និងអធិកអធម។ ទាំងកូនកំលោះកូនក្រមុំ ទាំងភ្ញៀវកិត្តិយសចូលរួមពិតជារំភើប និងនឹកស្មានមិនដល់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់កាដូអនុស្សាវរីយជាច្រើន ហើយព្រមទាំងផ្តល់ជាវត្តមានតារាតំណាងរបស់ខ្លួនមកចូលរួមផ្តល់ភាពរីករាយដល់ពួកគាត់។