Close
Sponsor ads Featured-Image
ក្រោយ Henderson ចាកចេញ! Al-Ettifaq បានធ្វើរឿងមួយនេះសម្រាប់គ្រូបង្វឹក Gerrard
ទំហំអក្សរ
តូច
ធំ

ទីបំផុតអ្នកចាត់ការទូទៅលោក Steven Gerrard បានចុះហត្ថលេខាបន្តកុងត្រារយៈពេលពីរឆ្នាំបន្ថែមទៀតសម្រាប់ក្រុម Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ពោលគឺបន្ទាប់ពីការចាកចេញរបស់អតីតមិត្តរួមក្រុម Jordan Henderson  និងធ្លាប់ជាកាពីតែនក្រុមហង្សក្រហម Liverpool ទៅកាន់ក្លឹប Ajax ។ មានន័យថាសុពលភាពរបស់​គ្រូបង្វឹក​អន្តរជាតិអង់គ្លេសរូបនេះនិងបន្តដឹកនាំ ក្រុមរហូតដល់ឆ្នាំ២០២៧ឯណោះ។គួររំលឹកថាអតីតគ្រូបង្វឹក Aston Villa បានចូលរួមជាមួយក្លឹបក្នុងកិច្ចសន្យា​រយៈពេល​ពីរឆ្នាំកាលពីរដូវក្តៅឆ្នាំមុនខណៈ Gerrard បានដឹកនាំពួកគេ Al-Ettifaq បញ្ចប់ក្នុងចំណាត់ ថ្នាក់លេខ ៧ នៅពេលនោះនិង បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ក្នុង​តារាង ដោយមានគម្លាត ២៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Al-Hilal នោះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Steven Gerrard: Former Aston Villa and Rangers boss extends Al Ettifaq  contract until 2027 | Football News | Sky Sports

ads

Club World Cup set for U.S. east coast; Gold Cup on west - The Athletic

Gerrard បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ ជាអ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងដែលមានប្រាក់ខែច្រើនជាងគេបំផុតក្នុងពិភពពោលគឺប្រមាណ ១៥ លានផោនក្នុង១ឆ្នាំបាន​បញ្ជាក់យ៉ាងដូច្នេះថាៈ នេះគឺជាការរីករាយណាស់សម្រាប់ខ្លួនខ្ញុំ និងគ្រួសាររបស់ខ្ញុំ ហើយមានអារម្មណ៍ថា មានការទទួល ស្គាល់​ចំពោះការខិតខំប្រឹងប្រែងជាច្រើន និងការ​ប្តេជ្ញាចិត្ត។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Crystal Palace កំពុងធ្វើរឿងសំខាន់២ចំនុចក្រោយ UEFA ដកកៅអី Europa League
featured image

កាលពីថ្ងៃអង្គារក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបរបស់ពួកគេអោយទៅលេងនៅក្របខណ្ឌលីកកំពូលទីបីទ្វីបអឺរ៉ុប Conference League ឯណោះវិញ ។ គួរកត់សម្គាល់ថាអ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ក្លឹបដោយកាន់បដា និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលរបស់អឺរ៉ុបមួយនេះ។ គួររំលឹកថាក្រុមរហស្សនាមស្ទឹខៀវបានក្លាយជាបេក្ខភាពដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមព្រឹត្តការណ៍ពានធំទីពីរបស់អឺរ៉ុបគឺ Europa League ក្រោយយកឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេជាប្រវត្តិសាស្រ្តនៅក្នុងស្រុក ។ទោះយ៉ាងណាUEFA បានសម្រេចដកសិទ្ធិចូលរួម Europa league បន្ទាប់ពីរកឃើញថាម្ចាស់ក្លឹបបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបនោះព្រោះតែអ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyonផងដែរ ។ ក្លឹប Nottingham Forest ដែលបានបញ្ចប់រដូវកាលឈរនៅលេខរៀងទី7ដែលជាបេក្ខភាពមកពីក្លឹប្រជែងលីកEPLអាចនិងចូលមកជំនួសតំណែងមួយនេះនៅ Europa League ជំនួសវិញ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Crystal Palace កំពុងធ្វើរឿងសំខាន់២ចំនុចក្រោយ UEFA ដកកៅអី Europa League សូម Subscribe Telegram របស់ […]

ចុចអានបន្ត
អត្ថបទទាក់ទង