Close
Featured-Image
Real Madrid និង Chelsea កំពុងត្រៀមប្រជែងគ្នាដណ្តើមខ្សែការពារវ័យក្មេងម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ Real Madrid និង Chelsea ត្រូវបានគេរាយការណ៍ថា កំពុងពិភាគ្សាអំពីការផ្ទេរលើខ្សែការពារឆ្នើម Sporting Lisbon គឺ Ousamane Diomande ។ ខ្សែការពារវ័យ២០ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏មានសក្តានុពលក្នុងលីគកំពូលអឺរ៉ុបទាំង៥ ចាប់តាំងពីរូបគេផ្ទេរចេញពី FC Midtjylland កាលពីខែមករាឆ្នាំមុន។ អំឡុងពេលដែលរូបគេលេងក្រោមការដឹកនាំរបស់លោក Ruben Amorim កីឡាករ Diomande បានបង្ហាញវត្តមាន៣៨ដង និងអាចរកបាន៣គ្រាប់ផងដែរក្នុងនាមជាខ្សែការពារ។ ទោះបីជាយ៉ាងណាមិញ កុងត្រារបស់នៅ Sporting Lisbon គឺនៅសល់រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែរូបគេបានទាក់ក្លឹបនៅទ្វីបអឺរ៉ុបជាច្រើន។ ក្រុមយក្សនៅអេស្ប៉ាញ Real Madrid បានកំពុងពិចារណាលើខ្សែការពាររូបនេះផងដែរ ខណៈ Arsenal, Chelsea និង Newcaslte United ក៏កំពុងប្រជែងគ្នាក្នុងការចុះកុងត្រាលើខ្សែការពាររូបនេះផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea 'hold talks over Diomande move'

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង