
(អង់គ្លេស)៖ ថ្មីៗនេះបទសម្ភាសន៍នៅក្នុង Channel Youtube: Rio Ferdinand Presents FIVE ក្នុងភាគទី៥ នៃផតកាស ដោយលោក Rio Ferdinand បាននិយាយប្រាប់ឲ្យដឹងថា បច្ចុប្បន្នខ្សែបម្រើឆ្នើម Kevin De Bruyne របស់ក្រុមមេឃខៀវ Mancheseter City គឺបានក្លាយជាខ្សែបម្រើដ៏ឆ្នើម និងល្អបំផុតនៅក្របខណ្ឌ Premier League ។ បើនិយាយមកដល់ត្រង់នេះលោក Ferdinand បានរំលឹកទៅដល់អតីតមិត្តរួមក្រុមខ្លួននៅបិសាចក្រហម Manchester United គឺលោក David Beckham ដោយគាត់ពិតជាអស្ចារ្យណាស់ បើនិយាយពីបច្ចេកទេសប៉ះ បាល់ខ្លី បាល់វែង និងស៊ុតបាល់ Free Kick ប៉ុន្តែកាលនោះគាត់លេងជាតួនាទីខ្សែបម្រើស្លាបនៅក្រុម Man Utd។
ហើយមិនតែប៉ុណ្ណោះលោក Ferdinand បានបន្ថែមថា ប្រសិនបើ Beckham លេងតួនាទីបម្រើកណ្តាលដូចដែល De bruyne លេងនោះ រូបគាត់ (Beckham) នឹងល្អខ្លាំងប្រហាក់ប្រហែលគ្នា។ គួរជម្រាបផងដែរថា បន្ទាប់ពីចំណាយរយៈពេល ៥ខែ ដើម្បីជាសះស្បើយពីរបួសសរសៃពួរ De Bruyne បានស៊ុតបញ្ចូលទី និង Assist ខណៈដែលជួយ Man City ក្នុងការផ្តួលក្រុម Newcastle នូវលទ្ធផល ៣ទល់នឹង២ នៅកីឡដ្ឋាន St James’ Park៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



