Close
Sponsor ads Featured-Image
​​Roma ធ្លាប់ទាក់ទង់ចង់បានគ្រូបង្វឹករូបនេះមុនបញ្ចប់តំណែងលោក Mourinho
ទំហំអក្សរ
តូច
ធំ

ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបញ្ចប់តំណែងលោក Mourinho យ៉ាងតក់ក្រហល់នៅថ្ងៃអង្គារនេះ គឺ អតីតអ្នកចាត់ការទូទៅ ក្រុមមាន់ខ្នាយមាសក្រុម Tottenham លោក Antonio Conte បានច្រានចោលសំណើរចាប់អារម្មណ៏លើក​ដំបូងពីសំណាក់ក្លឹបខ្លាធំ Roma ក្នុងក្របខ័ណ្ឌ Serie A រួចទៅហើយ។ពោលគឺការចែកផ្លូវជាមួយលោក Mourinho បានកើតមានឡើងបន្ទាប់ពីក្លឹបបានបរាជ័យចាញ់ក្រុម AC.Milan ៣ទល់និង១ ជាលើកចុងក្រោយ និង ត្រូវបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី៩ក្នុងតារាងក្រោយបរាជ័យចាញ់៧ដងនៅរដូវកាលនេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roma SACK Jose Mourinho! Portuguese boss dismissed after AC Milan defeat as he pays price for dismal start to season & incredible run of touchline bans | Goal.com US

ads

គួររំលឹកថាអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោកConte មិនមានក្លឹបដឹកនាំនោះទេក្រោយចែកផ្លូវគ្នាជាមួយ Tottenham កាល ពីថ្ងៃទី២៧ខែមិនា ២០២៣កន្លងទៅក្រោយរិះគន់កីឡាកររបស់ខ្លួនមានចរិកអាត្មានិយម។ ទោះយ៉ាណាហើយបើទោះ បីជាទទួលបានការចាប់អារម្មណ៍ពីក្លឹប Napoli ប៉ុន្តែរូបលោកបានច្រានចោលឪកាសដឹកនាំក្លឹបជើងឯក SerieA ផងដែរ។

Tottenham part company with Antonio Conte after explosive rant, but Cristian Stellini and Ryan Mason stay on | talkSPORT

អតីតគ្រូបង្វឹក Juventus និង Chelsea, Tottenham បានបង្ហាញពីចេតនាចង់ចំណាយពេលច្រើនបន្ថែមទៀតដើម្បី សម្រេចចិត្តបន្ទាប់ពីការ​ចាកចេញពី Tottenham គឺបានប៉ះទង្គិចផ្លូវចិត្ត មុនពេលដែលរូបលោកសម្រេចចិត្តដឹកនាំ​ក្រុមបន្ទាប់ដោយភាពឆ្លាតវៃនោះ។

Xabi Alonso: Becoming Real Madrid coach? It's September, it's early | Marca

ទោះយ៉ាងណា Roma ក៏បានបង្ហាញពីការចាប់អារម្មណ៏ចង់​បានគ្រូបង្វឹក​ឆ្នើមវ័យក្មេង Xabi Alonso ដែលកំពុងដឹកនាំ Leverkusen ឈរនៅកំពូលតារងប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ​នៅឡើយសម្រេច​ចិត្តពីអនាគតនៅទឹកដី​អាឡឺំម៉ង់នៅឡើយទេ។

ប្រភព:Onefootball

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League
featured image

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki Frontale ដណ្តើមបានជើងឯក […]

ចុចអានបន្ត
អត្ថបទទាក់ទង