Close
Ads: 88BOL
Featured-Image
អ្នកគាំទ្រហួសចិត្តនឹងចម្លើយរបស់ Pep នៅពេលដែល Henry សួរលោកថា រវាង Man City និង Barca តើលោក Pep ជ្រើសរើសក្រុមមួយណា
ទំហំអក្សរ
តូច
ធំ

បរទេស៖ គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានឆ្លើយតបយ៉ាងហួសចិត្ត ក្រោយត្រូវបានគេឲ្យជ្រើសរើសរវាងក្លឹប Manchester City ដែលជាក្រុមលោកដឹកនាំនាពេលបច្ចុប្បន្ន និង Barcelona ដែលជាក្រុមដែលលោកជោគជ័យជាខ្លាំងកាលពីអតីតកាល។ កាលពីថ្ងៃចន្ទលោក Pep Guardiola បានជាប់ឈ្មោះជាគ្រូបង្វឹកបុរសល្អជាងគេ The Best FIFA Awards ក្នុងទីក្រុងឡុងប្រទេសអង់គ្លេស។ បុរសជនជាតិអេស្បាញ់រូបនេះបានជួយក្រុម Man City ឈ្នះពានរង្វាន់ធំ ៣ក្នុងមួយរដូវកាលជាលើកដំបូងកាលពីរដូវកាលមុន ដោយបានឈ្នះពាន Premier League, FA Cup និង UEFA Champions League ដែលអ្នកគាំទ្រតែងតែថា Treble ដែលនៅអង់គ្លេសមានតែ​ Manchester United មួយប៉ុណ្ណោះធ្លាប់ធ្វើវាបាន។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ Pep ៦រដូវកាល ក្លឹប Man City បានធ្វើឲ្យមហារជនភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងទម្រង់លេងដ៏ល្អឥតខ្ចោះពីមួយរដូវកាលទៅមួយរដូវកាល ហើយជាពិសេរពានរង្វាន៉ Champions league កាលពីរដូវកាលមុនគឺជាពានរង្វាន់ទ្វីបអឺរ៉ុបដំបូងគេដែលពួកគេឈ្នះក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pep Guardiola gives X-rated answer when asked to pick between Man City and Barcelona

យ៉ាងណាមិញបើមើលទៅអតីតកាលបុរសវ័យ៥២ឆ្នាំរូបនេះធ្លាប់ជួយក្រុម Barcelona ឈ្នះពានរង្វាន់ធំៗ បីក្នុងមួយរដូវកាលម្តងរួចមកហើយកាលពីរដូវកាល២០០៨ ២០០៩ ។ ដោយជំនាន់នោះគឺលោកមានកូនសិស្សដូចជា Leo Messi, Xavi, Andreas Iniesta និង Carles Puyol ជាដើម។ យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់កាលពីយប់ថ្ងៃចន្ទ រូបលោកត្រូវអតីតកីឡាករ Arsenal និង Barcelon គឺ Henry Thierry សាកសួរគាត់ថា រវាងក្រុម Man City និង Barcelona តើ Pep ជ្រើសរើសយកមួយណា។ តែលោក Pep Guardiola បានឆ្លើយតបវិញថា៖ «ចង្រៃយ៍ (F***)» ហើយលោកបន្តថា៖ «ខ្ញុំមិនដឹងទេ វាជាសំណួរល្អ! ក្រុមទាំងពីរគឺជាក្រុមដ៏អស្ចារ្យ។ ក្រុម Barcelona [កាលជំនាន់របស់គាត់] ជាក្រុមដ៏អស្ចារ្យ ពួកយើងគឺពិតជាក្មេង ហើយក្រុមនៅអង់គ្លេស Premier League គឺពិតខ្លាំង និងពិបាកក្នុងព្រឹត្តិការណ៍ជាច្រើន។ ប៉ុន្តែពួកយើងនៅតែធ្វើបានល្អពីមួយរដូវកាលទៅមួយរដូវកាល ហើយសម្បីតែបន្ទាប់ពីឈ្នះ Treble ។ Barca គឺជាក្លឹបក្នុងបេះដូងរបស់ខ្ញុំ ហើយវាជាមូលហេតុដែលខ្ញុំនៅទីនេះ ពួកគេជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់ខ្ញុំ»៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol