គុនខ្មែរ៖ ក្រោយពីមានព័ត៌មានលេចលឺថា មានមន្ត្រីម្នាក់ត្រូវបានដកតំណែងក្រោយការកាត់សេចក្តីការប្រកួត លោកឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមរបស់លោកថា ៖ «ក្នុងអាណត្តិនៃការដឹកនាំរបស់ខ្ញុំ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំប្រឆាំងដាច់ខាត រាល់អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ។ បើមានមន្ត្រីសហព័ន្ធគុនខ្មែរណាម្នាក់ទទួលរងនូវអំពើគាបសង្កប់ក្នុងការបំពេញការងារ រឺក៏ដឹងឮអំពីករណីអំពើពុករលួយណាមួយកើតមានក្នុងសហព័ន្ធ សូមជួយឆាតចូលមកផេកផ្លូវការរបស់ខ្ញុំ ដើម្បីខ្ញុំអាចដោះស្រាយជូនទាន់ពេលវេលា។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! Vinicius ស៊ុត២គ្រាប់ជួយ Real តាមស្មើ Bayern ក្នុងជើងទី១ UCL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការផ្តល់ពត៌មានរបស់បងប្អូនជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរយើងអោយរីកចំរើន។ សូមអរគុណ។»