
(អារ៉ាប៊ីសាអូឌីត)៖ ខ្សែបម្រើឆ្នើម Toni Kroos របស់ក្លឹបអធិរាជស Real Madrid ត្រូវបានប្រឈមមុខជាមួយនឹងការសើចចំអកយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅអារ៉ាប៊ីសាអូឌីត អំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ជាមួយក្រុម Barcelona ។ បើទោះបីជា Real Madrid បានគ្រងជើងឯកនៃពានរង្វាន់មួយនេះក្តី ក៏នៅតែមានអ្នកគាំទ្រមួយចំនួនតូចនៅតែតាមចំអកដល់បណ្តាញសង្គម Twitter ថែមទៀត ដោយស្របពេលជាមួយគ្នានោះ Toni Kroos បានបង្ហោះសារបញ្ចេញមតិ១ឃ្លាយ៉ាងខ្លី តែបង្កប់នូវអត្ថន័យបែបឌឺដងទៅពួកគេវិញថា «ពួកយើងទើបតែបានឈ្នះពានមួយនេះ»៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



