Close
Featured-Image
លោក Sir Jim ដាក់​ឈ្មោះ​វីរបុរស​ម្នាក់ ដែលគាត់ពេញចិត្តបំផុតនៅ MAN UTD
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងបន្ទប់របស់ក្លឹបបិសាចក្រហម Manchester United មុនពេលការប្រកួតជាមួយនឹងក្រុម Tottenham នៅថ្ងៃអាទិត្យយប់មិញនេះ ដោយគាត់បាននិយាយប្រាប់ថា វីរបុរស Eric Cantona ជានិមិត្តរូប និងជាកីឡាករដែលគាត់ចូលចិត្តបំផុតនៅ Man United។ រំលឹកផងដែរថា Cantona បានចូលរួមជាមួយ Man United ពីក្រុម Leeds United ក្នុងឆ្នាំ ១៩៩២ ហើយបានរីករាយ ៥ រដូវកាលជាមួយក្រុមនៅ Old Trafford។ គាត់ស៊ុតបញ្ចូលទីបាន ៨២គ្រាប់ គួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួន ១៨៥លើក និងបានជួយក្រុម Man Utd ឈ្នះពាន Premier League ៤ដង និងពាន FA Cup ចំនួន ២ដង ផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
How old is Eric Cantona, when was Soccer Aid star's kung-fu kick, and what are the Manchester United legend's best quotes? | The Irish Sun

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង