Close
Ads: 88BOL
Featured-Image
វត្តមានរបស់ Sancho ធ្វើឲ្យខ្សែប្រយុទ្ធ Dortmund ម្នាក់ធ្លាក់ក្នុងសម្ពាធ
ទំហំអក្សរ
តូច
ធំ

បរទេស៖ របាយការណ៍ថ្មីៗបានចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើម Reyna របស់ក្លឹប Borussia Dortmund អាចនឹងចាកចេញពីក្រុមមុននឹងទីផ្សារដោះដូរកីឡាករខែមករាបិទបញ្ចប់ ខណៈមានក្លឹបនៅលីកង Ligue 1 និង La Liga បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។ ខ្សែប្រយុទ្ធ២១ឆ្នាំរូបនេះមានកុងត្រាដល់ខែធ្នូឆ្នាំ២០២៥ជាមួយនឹង Dortmund ប៉ុន្តែរូបគេអាចនឹងសម្រេចចាកចេញនៅខែមករានេះ ដោយសារតែរូបហាក់បីមិនសូវទទួលបានឪកាសបង្ហាញខ្លួនឡើយ ខណៈកៅអីរបស់គេនៅក្រុមជម្រើសជាតិអាមេរិកក៏កាន់ឃ្លាតឆ្ងាយ ខណៈព្រឹត្តិការណ៍ Copa America ក៏ខិតជិតមកដល់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Gio Reyna travels! American is on the plane to Paris as Borussia Dortmund take on Paris Saint-Germain in the UCL | Goal.com

ឪកាសដែល Reyna អាចវិលចូលក្រុមរបស់លោក Terzic វិញកាន់ឃ្លាតឆ្ងាយបន្ថែមទៀត ក្រោយវត្តមានរបស់ Jadon Sancho ដែលទើបបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester United កាលពីសប្តាហ៍កន្លងទៅ។ Julian Brandt និង Marco Reus សុទ្ធសឹងតែជាជម្រើសដែលនៅឈរពីមុខ Reyna ក្នុងតំណែងលេខ១០។ មិនត្រឹមតែប៉ុណ្ណឹង សម្បីតែប្រធានក្លឹប Dortmund លោក  Hans-Joachim Watzke ក៏បាននិយាយផងដែលថា៖ «​Gio កំពុងស្ថិតក្នុងពេលវេលាមិនល្អ ហើយរបួសញឹកញាប់ថែមទៀត។ វាមិនងាយស្រួលឡើយសម្រាប់រូបគេក្នុងការដណ្តើមតំណែងរបស់ខ្លួននៅក្នុងក្រុម។ ខ្ញុំយល់ថា មូលហេតុអ្វីបានគាត់មិនរីករាយនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែវាពិតជាសំខាន់សម្រាប់គាត់ក្នុងការខិតខំបន្ថែមទៀត។»

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: PSG អាចវាយបកសងសឹក Dortmund ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UCL បានទេ?
featured image

ក្រុមម្ចាស់ផ្ទះ Paris Saint-Germain និងស្វែងរកការកែកំហុសឡើងវិញពេលពួកគេបើកទ្វារកីឡដ្ឋាន Parc Des Princes វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះដើម្បីទទួលភ្ញៀវDortmund មកពីអាល្លឺម៉ង់បន្ទាប់ពីរងបរាជ័យនៅសប្តាហ៏មុនដោយលទ្ធផល ១-0 នៅឯទឹកដី Signal Iduna Park ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ដើម្បីកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។សម្រាប់ការប្រកួត៦លើកចុងក្រោយនៅក្របខណ្ឌ​ Champion League មុនពេលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ PSG ឈ្នះ៣ស្មើ១ចាញ់២ ខណៈ Dortmund ឈ្នះ៣ស្មើ២និងចាញ់១។ ១.ប្រវត្តិជួបគ្នា ជួបគ្នា៤លើកចុងក្រោយDortmund មិនដែលឈ្នះនៅផ្ទះ PSG ទេ ខណៈពួកគេបានឈ្នះ២ប្រកួតនៅផ្ទះរៀងខ្លួនតែម្តង។ ២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ) Lucas Hernandez បានរងរបួស ACL ក្នុងតង់ទីមួយទល់នឹង Borussia Dortmund ហើយត្រូវអវត្តមាន ខណៈកីឡាករ Beraldo និងចូលមកជំនួសតំណែងនៅតំបន់ការពារកណ្តាល។ដូច្នេះគ្រូបង្វឹកលោក Luis Enrique អាចផ្លាស់ប្តូរជម្រើស១១នាក់ដំបូងកាលនៅក្នុងប្រទេសអាឡឺម៉ង់អោយ Randal Kolo Muani ចូលមកជំនួស Bradley Barcola ខណៈ Sergio Rico និង Layvin […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol