

(អេស៉្បាញ)៖ ខ្សែប្រយុទ្ធស្លាប Vinicius Jr របស់ក្រុមអធិរាជស Real Madrid រកបានបីគ្រាប់ក្នុងតង់ទីមួយ ខណៈពេលដែលបញ្ចប់ការប្រកួតក្រុម Real Madrid បានវាយបំបាក់ក្លឹបអ្នកមានបុណ្យ Barcelona ៤ទល់នឹង១ ហើយបានគ្រងជើងឯកពាន Spanish Super Cup នារដូវកាលនេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ មិនតែប៉ុណ្ណោះ Robert Lewandowski របស់ Barca ក៏រកបាន១គ្រាប់ដ៏អស្ចារ្យផងដែរ ខណៈខ្សែបម្រើស្លាប Rodrygo បានស៊ុតបញ្ចូលទីគ្រាប់ទី៤ នៅតង់ទីពីរ មុនពេលដែល Ronald Araujo របស់ Barca ត្រូវបានបណ្តេញចេញពីទីលាន ។

គួរកត់សម្គាល់ថា Vinicius ដែលទើបនឹងត្រលប់ជាពីរបួសសរសៃពួរក្នុងខែវិច្ឆិកា បានធ្វើការអបអរគ្រាប់បាល់ ‘SIU’ ដ៏ល្បីល្បាញរបស់តារាឆ្នើម Cristiano Ronaldo នៅខាងក្នុងកីឡដ្ឋាន King Saud University របស់ Al Nassr ដែលជាកន្លែងអតីតកីឡាករ Real Madrid បច្ចុប្បន្នកំពុងប្រកបអាជីព។ ទន្ទឹមនឹងនេះ Jude Bellingham គឺជាកីឡាករឆ្នើមក្នុងការរកគ្រាប់បាល់បើកឆាក ដោយលេងបាល់នៅខាងក្រោយខ្សែបន្ទាត់ខ្ពស់របស់ Barcelona ដើម្បីឱ្យ Vinicius រត់ទៅក្រឡុកអ្នកចាំទី Inaki Pena ដើម្បីរកគ្រាប់បាល់៕
- វីដេអូ highlights ៖
ប្រភព៖ BBC

មួយរយៈចុងក្រោយនេះសារពត៌មានក្នុងស្រុកបានចុះផ្សាយពីទំនាក់ទំនងស្នេហាក្តៅគគុករវាងកីឡាករឆ្នើមវ័យក្មេង Lamine Yamal ជាមួយនារីដែលមានវ័យច្រើនជាងរូបគេដែលភាគច្រើនមិនតិចជាង១០ឆ្នាំនោះទេ។ ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនមែនជាចំនុចរសើបដែលក្លឹប Barcelona លើកយកមកនិយាយឡើយ តែផ្ទុយទៅវិញនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានព្រមានថា ក្លឹបពួកគេមិនមែនយោគយល់គ្នា ត្រឹមតែមនោសញ្ចេតនាមិត្តភ័ក្តិនោះឡើយ ។លោក Deco បានលើកឡើងដូច្នេះខណៈក្លឹបជើងឯក La Liga កំពុងលើកឡើងពីការ ផ្លាស់ប្តូរដ៍មានសក្តានុពលសម្រាប់ Nico Williams ពីក្លឹប្រជែងលីកគឺ Athletic Bilbao ។ គួររំលឹកថា Williams បច្ចុប្បន្នមានវ័យ ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយ Barcelona រួចហើយខណៈឥឡូវនេះកំពុងរង់ចាំការចរចារបញ្ចប់រវាងក្រុមទាំងពីរប៉ុណ្ណោះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់លេងអោយ Barcelona ព្រមទាំងក្រុមតោខៀវ Chelsea លោក Deco បន្ថែមថាៈ សម្រាប់ Nico […]



